ចិនបង្ហាញការមិនពេញចិត្ត និងរិះគន់ចំពោះតៃវ៉ាន់ ដែលចូលរួមកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ

ប៉េកាំង៖ អ្នកនាំពាក្យមួយរូបរបស់ប្រទេសចិន បានចេញមុខ រិះគន់ចំពោះកោះតៃវ៉ាន់ ដែលបានចាត់តំណាងឲ្យចូលរួម កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ រៀបចំឡើងដោយសហរដ្ឋអាមេរិក។

លោក Ma Xiaoguang  អ្នកនាំពាក្យការិយាល័យទទួលបន្ទុក កិច្ចការពាក់ព័ន្ធកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋចិនបានថ្លែងថា ទង្វើរបស់តៃវ៉ាន់បានបង្ហាញនូវចេតនាចង់បានឯករាជ្យ ក្រោមលេសនៃប្រជាធិបតេយ្យ និងជាការកេងចំណេញផ្នែកនយោបាយ និងផលប្រយោជន៍ផ្ទាល់ខ្លួន របស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ កំពុងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៩-១០ ខែធ្នូ តាមរយៈប្រព័ន្ធវីដេអូ ដោយមានប្រទេសប្រមាណជាង ១០០ចូលរួម។ ប្រទេសចិន និងរុស្ស៊ី ដែលជាអ្នកជំទាស់យ៉ាងខ្លាំងក្លា ចំពោះកិច្ចប្រជុំខាងលើនេះ បានលើកឡើងរួមគ្នាថា «គ្មានប្រទេសណាមួយ ដែលមានសិទ្ធិប្រើម៉ែត្ររបស់ខ្លួនឯង មកវាស់វែងទិដ្ឋភាពនយោបាយដ៏ធំទូលាយ និងចម្រុះ នៃពិភពលោកទាំងមូលនេះបានឡើយ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២