ក្មេងទំនើងមួយក្រុមដេ.ញកា.ប់ប្ល.ន់មិនបានសម្រេច បណ្ដាលឱ្យយុវជនពីរនាក់រងរបួ.សនៅខណ្ឌសែនសុខ

ភ្នំពេញ ៖ ក្មេងទំនើងមួយក្រុមមានគ្នាជិត ២០នាក់ ជិះម៉ូតូជិត១០គ្រឿងបានដេញវាយយុវជនពីរនាក់បណ្ដាលឱ្យជនរងគ្រោះភ័យ ហើយក៏ផ្តួលម៉ូតូចោលរត់ឱ្យគេជួយ ហើយក្រុមក្មេងទំនើងទាំងនោះក៏បានកាច់យកស្លាកលេខម៉ូតូ តែមិនបានសម្រេច។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍នៅវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយមុខស្ថាននីប្រេងឥន្ធនៈសូគីម៉ិច ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុវជនរងគ្រោះទី១មានឈ្មោះ សៀង ឌី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅជិតស្ពានអាកាសចោមចៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ យុវជនរងគ្រោះទី២មានឈ្មោះ ទូច កុសល អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡំប្រឺតា នៅក្រុងព្រះសីហនុ។

បើតាមសម្តីពីយុវជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគេជិះម៉ូតូម៉ាកហុងដានិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FV-5820 ទើបនឹងចេញមកពីលេងបាល់ ក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅម្ដុំស្ពានអាកាសចោមចៅ ដោយធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្មេងទំនើងមួយក្រុមជិះម៉ូតូជិត១០គ្រឿងប្រដាប់ដោយខ្សែក្រវាត់ ដំបង និងដាវបានជិះដេញវាយរូបគេ ធ្វើឱ្យរូបគេភ័យស្លន់ស្លោ ក៏ផ្តួលម៉ូតូរត់យករួចខ្លួន ហើយស្រែកឱ្យគេជួយ។ ភ្លាមៗនោះក្រុមក្មេងទំនើងបានកាច់ស្លាកលេខម៉ូតូរបស់ខ្លួនតែមិនបានសម្រេច ទើបបង្កឱ្យមានការភ្ញាក់ផ្អើល រួចក្រុមក្មេងទំនើងទាំងនោះក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់ ហើយក៏បាននាំយុវជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកមុខជនសង្ស័យយកមកផ្ដន្ទាទោស៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២