រថយន្តកូរ៉េបុ.ករថយន្តធុនដ្រាបណ្តាលឱ្យមនុស្សផ្លោ.ងហោះចេញពីក្នុងរថយន្តរងរបួសយ៉ាងធ្ងន់

ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿង បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរចំនួន៣នាក់ទៀត ដោយបើកបំពានភ្លើងស្តុបក្នុងល្បឿនយ៉ាងលឿនបានជ្រុលចង្កូតទៅបុករថយន្តធុនដ្រាពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឱ្យមនុស្សដែលជិះនៅក្នុងរថយន្តកូរ៉េពីរនាក់ផ្លោងហោះចេញពីក្នុងរថយន្តមកដេកពេញផ្លូវសន្លប់មួយសន្ធុះធំ ទើបដឹងខ្លួនវិញ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវ ណតប្រ៊ីតក្រោមស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េពណ៌សពាក់ស្លាកលេខ2AI-0960 បើកបរដោយបុរសម្នាក់រួមដំណើរ និងមានអ្នករួមដំណើរចំនួន៣នាក់ទៀត ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយពីជើងទៅត្បូង ឆ្ពោះឆ្លងមកផ្លូវណតប្រ៊ីត ក្នុងល្បឿនយ៉ាងលឿន និងបំពានភ្លើងស្តុប លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយរថយន្តធុនដ្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BL-7923បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតចំពីចំហៀងខាងមុខខាងស្ដាំរថយន្តធុនដ្រាយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តទាំងពីរគ្រឿងវិលមួយជុំ និងបុរសពីរនាក់ជិះនៅក្នុងរថយន្តកូរ៉េហោះផ្លោងចេញពីរថយន្តធ្លាក់បោកនឹងថ្នល់បណ្តាលឱ្យរងរបួសធ្ងន់សន្លប់មួយសន្ទុះធំទើបដឹងខ្លួនវិញ ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ដែលប្រចាំការនៅក្រោមស្ពានអាកាសផ្សារដីហុយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២