តៃវ៉ាន់និយាយថា ខ្លួនមានទំនុកចិត្តថា ចិនមិនចេះតែចង់វាយកោះតៃវ៉ាន់បានងាយៗនោះទេ

តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងការវាយតម្លៃការគំរាមកំហែងចុងក្រោយបង្អស់របស់ខ្លួនថា ការឈ្លានពានរបស់ចិនលើកោះតៃវ៉ាន់ មិនមែនជារឿងងាយទេ ដោយសារតែបញ្ហាដែលចិននឹងមាននៅក្នុងការចុះចត និងការផ្គត់ផ្គង់កងទ័ពជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង បានកើនឡើងកាន់តែខ្លាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលប្រទេសចិនបានបង្កើនសកម្មភាពយោធានៅជិតកោះតៃវ៉ាន់ ដើម្បីដាក់សម្ពាធឱ្យប្រទេសនេះទទួលយកការគ្រប់គ្រងរបស់ចិន។

នៅក្នុងរបាយការណ៍មួយទៅកាន់សមាជិកសភា ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថា សមត្ថភាពដឹកជញ្ជូនរបស់ចិននៅពេលនេះមានកម្រិត ដោយមានបញ្ហាលើការចុះចតកងកម្លាំងរបស់ខ្លួនទាំងអស់ក្នុងពេលតែមួយបានទេ ។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ប្រទេសចិនក៏នឹងត្រូវរក្សាកងកម្លាំងរបស់ខ្លួនមួយចំនួនជាបម្រុង ដើម្បីទប់ស្កាត់កងកម្លាំងបរទេសណាមួយ ដែលចូលរួមដើម្បីជួយតៃវ៉ាន់ និងរក្សាការឃ្លាំមើលយ៉ាងជិតស្និទ្ធលើតំបន់ប្រេះស្រាំផ្សេងទៀតនៃព្រំដែនរបស់ចិន ដូចជាជាមួយឥណ្ឌា និងនៅសមុទ្រចិនខាងត្បូង។ ហើយថា “មូលដ្ឋានយោធាអាមេរិក និងជប៉ុនគឺនៅជិតកោះតៃវ៉ាន់ ហើយរាល់ការវាយប្រហាររបស់ចិន ប្រទេសពីរនេះនឹងមិននៅស្ងៀមឡើយ”។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen កំពុងត្រួតពិនិត្យកម្មវិធីទំនើបកម្មយោធា ដោយធ្វើឱ្យយោធាកាន់តែចល័ត និងមានអាវុធច្បាស់លាស់ ដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីដកកម្លាំងវាយប្រហារ។

រដ្ឋាភិបាលកំពុងរៀបចំផែនការ បន្ថែមថវិកាចំនួន ៩ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខក្នុងការចំណាយយោធា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២