EU ចេញមកព្រមានរុស្សីជុំវិញបញ្ហា ដែលកំពុងដែលក្តៅនៅព្រំដែនអ៊ុយក្រែន

ព្រុចសែល៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័របានឲ្យដឹងថា សហភាពអឺរ៉ុប បានព្រមានថា ប្រទេសរុស្ស៊ីនឹងប្រឈមមុខផលវិបាក បើសិនជាហ៊ានបើកការវាយប្រហារណាមួយលើប្រទេសអ៊ុយក្រែន។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានគូសបញ្ជាក់ប្រាប់ថា បើសិនមានការឈ្លានពានណាមួយ នោះនឹងមានវិធានការតបតរវិញ។ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បាននិងកំពុងរៀបចំផែនការវាយប្រហារដោយយោធា ទ្រង់ទ្រាយធំដែលអាចកើតមានឡើង ប៉ុន្តែវិមានក្រឹមឡាំង បានបដិសេធចំពោះការចោទប្រកាន់ខាងលើនេះ ដោយនិយាយថា ខ្លួនមិនបានរៀបចំផែនការវាយប្រហារណាមួយឡើយ។

ជាមួយគ្នានេះផងដែរ អធិការបតីថ្មីរបស់ប្រទេសអាល្លឺម៉ង់ លោក Olaf Scholz បានថ្លែងថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសកម្មភាពកងទ័ព ដែលយើងកំពុងមើលឃើញនៅតាមព្រំដែនប្រទេសអ៊ុយក្រែន ហើយនោះជាមូលហេតុសំខាន់ខ្លាំងណាស់ ដែលអឺរ៉ុបត្រូវតែប្រកាន់ជំហររឹងមាំ នៅក្នុងតំបន់នេះ ហើយត្រូវតែបង្ហាញយ៉ាងច្បាស់ថា ព្រំដែនរបស់អឺរ៉ុប គឺមិនអាចរំលោភបំពានបានទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២