សមត្ថកិច្ចបង្ក្រា.បបានហើយ មេក្លោងជួញដូរគ្រឿងញៀនដ៏ធំ និងបក្ខពួកចំនួន១២នាក់

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាន នគរបបាលជាតិ បានប្រាប់ឲ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនមេក្លោងគ្រឿងញៀន និងបក្ខពួកចំនួន ១២នាក់ និងរឹបអូសគ្រឿងញៀនជិត ១តោនកន្លះ រួមទាំងកាំភ្លើង និងវត្ថុតាងមួយចំនួនទៀត។

ការបង្ក្រាបនេះ បានធ្វើឡើងនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ , ស្រុកកំពង់សិលា ខេត្តកោះកុង , នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីម៉ោងជាង ១រំលងអាធ្រាតថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ ក្រុមជនល្មើសបានបាញ់រះមកលើកម្លាំងសមត្ថកិច្ច ហើយត្រូវបានសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្តាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែង។ ការបង្ក្រាបគ្រឿងញៀនដ៍ធំនេះ គឺក្រោមការដឹកនាំបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ប្រភពដដែល បានបញ្ជាក់ទៀតថា ការបង្ក្រាបទាំង ៣គោលដៅខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនមេក្លោង ១នាក់ និងបក្ខពួកចំនួន ១២នាក់ទៀត សរុបចំនួន ១៣នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ៣នាក់ , ចិនចំនួន ៩នាក់ និងជនជាតិឥណ្ឌា ១នាក់ ព្រមទាំងអាវុធ ១ដើម។ ដកហូតសារធាតុញៀន ១.៤៨៤.០៣គីឡូក្រាម រថយន្ត ៤គ្រឿង ម៉ូតូ ៣គ្រឿង និងអាវុធខ្លី ១ដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២