សង្ស័យ VJ តា ប៊ុយ ដាក់ជ្រុលពីល្ងាចហើយ បានជាបើករថយន្តបុ.កគូទរថយន្តគេកំពុងឈប់ស្តុបបែបនេះ

ភ្នំពេញ ៖ លោកVJ តា ប៊ុយ អតីតពិធីករដ៏ល្បីមួយរូប បានបើករថយន្តស៊េរីទំនើបម៉ាក Range Rover យ៉ាងលឿនជ្រុលទៅបុករថយន្ត toyota prius ពីក្រោយ ខណៈកំពុងឈប់ភ្លើងស្តុប បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់រហូតដល់ចំណុច មុខអតីតទូរទស្សន៍ប៉ុស្តិ៍លេខ៣ ទើបភាគីរថយន្តរងគ្រោះដេញកាក់ជាប់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញមានមនុស្សប្រុសស្រី ៣ ទៅ ៤ នាក់បើករថយន្ត toyota prius មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AH-7048ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមន្នីវង្សទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានឈប់រង់ចាំភ្លើងស្តុប ខណៈនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌សពាក់ស្លាកលេខភ្នំពេញ2BK-8809 បើកបរដោយលោកVJ តា ប៊ុយ ពិធីករដ៏ល្បីមួយរូប ធ្វើដំណើរមកពីក្រោយបុករថយន្ត toyota prius ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ រហូតដល់ចំណុចមុខអតីតទូរទស្សន៍លេខ៣ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ត្រូវបានជនរងគ្រោះបើករថយន្តដេញឃាត់ជាប់។

បន្ទាប់ពីកើតហេតុគេឃើញលោកVJ តា ប៊ុយ ដើរមិនត្រង់ផ្លូវផងសង្ស័យស្រវឹងខ្លាំង ត្រូវបានបុរស៣ នាក់ទៀត គ្រាទៅដាក់ក្នុងរថយន្តមួយគ្រឿងទៀត ដោយប្រាប់ថា បញ្ជូនទៅប៉ុស្តិ៍នគរបាល ស្រះចក ដើម្បីសម្របសម្រួលគ្នា ចុងក្រោយរថយន្តបង្កសងជាសំណង៥០០$ ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២