អាណិតណា.ស់ អាយុទើបតែ១៣ឆ្នាំសោះ កើតជំងឺបា. ក់ទឹកចិត្ត យកកាំភ្លើ. ងរបស់ឪពុក បា..ញ់សម្លា..ប់ខ្លួនឯង

ខេត្តសៀមរាប៖ ព្រោះតែមានជំងឺ បាក់ទឹកចិត្ត យុវសិស្សអាយុទើបតែ១៣ឆ្នាំម្នាក់ បានសម្រេចចិត្ត យកកាំភ្លើងរបស់ឪពុក ដែលជាមន្រ្តីអាវុធហត្ថ បាញ់សម្លាប់ខ្លួនឯង ។ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោងជាង៥ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នៅក្នុងក្រុមទី១២ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ វឿន ស៊ីតនីណាថាន់ ភេទប្រុស អាយុ១៣ឆ្នាំមុខរបរសិស្ស បានយកអាវុធម៉ាក SIG SAUR លេខតួ27 11U-S ជាអាវុធរបស់ឪពុកមុខរបរកងរាជអាវុធហត្ថ ខេត្តសៀមរាប។ជនរងគ្រោះបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ចំនួន១គ្រាប់ចំសៀតផ្កាខាងឆ្វេង បណ្តាលឲ្យធ្លាយមកសៀតផ្កាខាងស្តាំ។បើតាមសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា បើតាមការឆ្លើយបំភ្លឺរបស់ឪពុកម្តាយជនរងគ្រោះថា​ ជនរងគ្រោះជាមនុស្សមានជំងឺបាក់ទឹកចិត្ត។

សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យឃើញថា ករណីនេះជនរងគ្រោះពិតជាធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន។

ក្រោយពីកើតហេតុ សពជនរងគ្រោះត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តល្អក់ ភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២