ឥទ្ធិពលគ្រឿងញៀន! គ្រាន់តែខឹងសុំលុយឪពុកម្តាយមិនបាន យុវជនញៀនថ្នាំម្នាក់ដុតផ្ទះខ្លួនឯងឆេះខ្ទេច

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ សង្ស័យបែកថ្នាំ ហើយខឹងសុំលុយឪពុកមិនបាន ក៏បានដុតបំផ្លាញផ្ទះមួយខ្នងឆេះខ្ទេចទាំងស្រុង នៅចំណុចភូមិដំដែក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឹ កាលពីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ៖ យុវជនដែលដុតផ្ទះនោះ ឈ្មោះ អាន ផៃ អាយុ២១ឆ្នាំ រស់នៅភូមិដំដែក ឃុំរកាកោះ ស្រុកគងពិសី ត្រូវជាកូនរបស់ឈ្មោះ ជន អាន អាយុ៥៣ឆ្នាំ ជាឪពុក និងម្តាយឈ្មោះ សូរ សុខឡេង អាយុ៥២ឆ្នាំ រស់នៅភូមិ កើតហេតុខាងលើ។

សមត្ថកិច្ចបន្តថា ៖ មូលហេតុ ដោយសារយុវជនខាងលើ ជាមនុស្សញៀនគ្រឿងញៀន បានមកសុំលុយឪពុកម្តាយ ដោយអ្នកទាំងពីរ ឲ្យកូនប្រុស ខាងលើ រង់ចាំបន្តិចសិន។ ស្រាប់តែជនសង្ស័យ យកភ្លើងដុតផ្ទះ បណ្ដាលឱ្យឆាបឆេះអស់តែម្តង។ ក្រោយពីដុតផ្ទះរួចហើយ យុវជនសង្ស័យ នៅតែបន្តរករឿង ឪពុកម្តាយ ទើបសមត្ថកិច្ច ឃាត់ខ្លួន យកទៅអធិការដ្ឋាននគរបាល ស្រុកគងពិសី ដើម្បីបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត។

រីឯផ្ទះ ដែលឆេះគ្មានសល់នោះ មានទំហំទទឹង ៦ ម៉ែត្រ និងបណ្តោយ ៨ ម៉ែត្រ ធ្វើអំពីឈើលើ បេតុងក្រោម និងឆេះស្រូវ ចំនួន ១០ បាវ និងឆេះអស់សម្ភារនៅក្នុងផ្ទះមួយចំនួនធំទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២