អាយុទើបតែ១៥ឆ្នាំសោះ គ្រាន់តែខឹងម្តាយស្តីប្រដៅឱ្យបន្តិចបន្តួចទៅលោ.តទឹកសម្លា.ប់ខ្លួន តែបានអ្នកនេសាទជួយសង្គ្រោះទាន់ កុំអី!

ភ្នំពេញ ៖ យុវជនម្នាក់បានស្ពាយកាបូបដើរមកលើស្ពានព្រះមុន្នីវង្សចាស់ រួចក៏សម្រេចចិត្តលោតទឹកដើម្បីបញ្ចប់ជីវិត តែត្រូវអ្នកនេសាទជួយសង្គ្រោះទាន់ ដោយស្រង់យកមកលើគោកវិញ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្ពានព្រះមុន្នីវង្សចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ យុវជនគិតខ្លីខាងលើមានឈ្មោះ ចន្ថា អាយុ១៥ឆ្នាំ រស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះបានស្ពាយកាបូប ហើយដើរពីផ្សារច្បារអំពៅទៅឡើងមកលើស្ពានព្រះមុន្នីវង្សចាស់ ចូលទឹកដីខណ្ឌចំការមន រួចទុកកាបូបលើស្ពាន ចោល ហើយក៏លោតពីលើស្ពានចូលទៅក្នុងទឹកតែម្ដង គាប់ជួនមានអ្នកនេសាទនៅក្បែរនោះក៏ជួយស្រង់យកមកលើគោកវិញ។

បើតាមសម្ដីយុវជន ដែលប៉ងលោតទឹកសម្លាប់ខ្លួនបានឲ្យដឹងថា មូលហេតុ ដែលខ្លួនលោតទឹកដើម្បីបញ្ចប់ជីវិតនេះគឺ មកពីម្ដាយរបស់ខ្លួនស្ដីបន្ទោសពេក។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំយកយុវជននេះទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាល ទន្លេបាសាក់ ដើម្បីអប់រំណែនាំ និងទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅផ្ទះវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២