ក្រសួងសុខាភិបាល ប្រកាសចាត់ការគណនីហ្វេសប៊ុកឈ្មោះ Angel Secret រឿងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង គ្មានលេខប្រវទន៍

ភ្នំពេញ ៖ នៅក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីការហាមឃាត់គណនីសង្គមហ្វេសប៊ុកឈ្មោះ Angel Secret បានធ្វើការផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។

នៅក្នុងសេចក្តីជូនដំណឹងដដែលនេះបានឱ្យថា ៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Angel Secret កំពុងផ្សព្វផ្សាយលក់ ផលិតផលគ្រឿងសម្អាងជាច្រើនប្រភេទ ដូចជា ៖ ១.Argel Secret Remove Make Up Cleanse ២.Angel Secret Facial Cleanser ៣. Angel Secret 24K Gold ៤. Angel Secret Melasma Cream ៥. Angel Secret Body Lotion ៦. Angel Secret Sun Screen ៧. Secret White Bath Mix Collagen X3 ៨. Angel Secret Intensive Whitening Angel ដែលគ្មានលេខប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរ ផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខប្រវេទន៍ ទទួលស្គាល់ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលេខប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលេខប្រវេទន៍ត្រឹមត្រូវគឺមាន ២ផ្នែក ១-ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរណ ,២-ផ្នែកខាងក្រោមមានលេខ ប្រវេទន៍ ដូចមានគំរូភ្ជាប់មកជាមួយ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាង ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និងគណនីផ្សេងទៀត ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលខាងលើនេះ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្ម ច្បាប់ស្ដីពីការគ្រប់គ្រងឱសថ ជាធរមាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២