រន្ធ.ត់ ! រថយន្តបែនដឹកខ្សាច់បើកបុ. កបុរសម្នាក់ បណ្តាលឱ្យស្លា..ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ ៖ បុរសម្នាក់បានស្លា.ប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូចេញពីផ្ទះបងប្អូននៅម្ដុំបឹងត្របែកត្រលប់ទៅកន្លែងស្នាក់នៅជិតផ្សារព្រែជ្រៃមិនទាន់ដល់កន្លែងស្នាក់នៅផង ក៏ត្រូវរថយន្តបែនដឹកខ្សាច់បើកបត់ឆ្វេងជ្រុលទៅបុកម៉ូតូ ហើយបានបើករត់គេចចូលការដ្ឋានបាត់។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ៧យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅលើផ្លូវ៦០ម៉ែត្រជិតបុរីប៉េងហួត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស.ពជនងគ្រោះ មាន ឈ្មោះ ប៊ុត សារ៉ាន អាយុ២០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅម្តុំ ស្ពានព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងមានស្រុកកំណើត ភូមិស្រែស្រោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-1870។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ បានបើកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត បែនដឹកខ្សាច់បានធ្វើដំណើរតាម ផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយបត់ឆ្វេងចូលទៅក្នុងការដ្ឋាន ក៏ជ្រុលទៅបុក ម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យម៉ូតូដួលអូសជិត៣០ម៉ែត្រ ហើយជនរងគ្រោះបាក់ជើងខាងឆ្វេងនិង បោកក្បាល ស្លាប់ នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបង្កបានបើកចូល ការដ្ឋានបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌ បានចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀតផ្ទាត់ និងប្រគល់ជូនវិញ។ ចំណែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២