មនុស្សប្រមាណ ២១,០០០ នាក់ត្រូវបានជម្លៀសចេញ ដោយសារគ្រោះជំនន់ទឹកភ្លៀងនៅម៉ាឡេស៊ី

គូឡាឡាំពួរ៖ មនុស្សជាង ២១,០០០នាក់ បានរងផលប៉ះពាល់ ដោយទឹកជំនន់ដ៏អាក្រក់បំផុតនៅម៉ាឡេស៊ី អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសម៉ាឡេស៊ីពុំដែលជួបគ្រោះទឹកជំនន់ដ៏អាក្រក់បែបនេះឡើយ។ គ្រោះទឹកជំនន់ដ៏អាក្រក់នេះ បានគ្របដណ្តប់ភាគច្រើននៅក្នុងទីក្រុង Selangor ហើយប្រជាពលរដ្ឋរងគ្រោះត្រូវបានជម្លៀសឲ្យទៅនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះ ហើយកាលពីថ្ងៃអាទិត្យ (១៩ ធ្នូ)។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានប្រកាសថា រដ្ឋាភិបាលនឹងបែងចែកប្រាក់ដំបូងចំនួន ១០០ លានរីងហ្គីត សម្រាប់ការជួសជុលផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធ ហើយនឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារដែលរងផលប៉ះពាល់ផងដែរ។

តាមរយៈសារបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម លោកនាយករដ្ឋមន្ត្រីបាននិយាយថា លោកបានបញ្ជាឱ្យក្រសួងពាក់ព័ន្ធទាំងអស់បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងក្នុងការជួយដល់ប្រតិបត្តិការសង្គ្រោះក្នុងទឹកជំនន់ ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Ismail បានប្រាប់សន្និសីទសារព័ត៌មានមួយថា យ៉ាងហោចណាស់មនុស្ស ១៥,០០០ នាក់ ហើយនៅ Selangor ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះជាង ១០០ ។ លោកថា ជំនន់ ទឹកភ្លៀង ក្នុង មួយ ថ្ងៃ កន្លងមក គឺ ស្មើនឹង បរិមាណ ទឹកភ្លៀង សរុប ក្នុង មួយ ខែ ក្នុង ស្ថានភាព ធម្មតា។

លោកបាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែកំពុងដំណើរការសម្រាប់អ្នកដែលជាប់ក្នុងរថយន្ត និងនៅខាងក្រៅផ្ទះរបស់ពួកគេ ខណៈដែលរបាយការណ៍អំពីអ្នកដែលជាប់នៅក្នុងផ្ទះកំពុងត្រូវបានដោះស្រាយ។ លោក Ismail បានបន្ថែមថា ក្រសួងសុខាភិបាលបាននិយាយថា ខ្លួននឹងផ្តល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅមណ្ឌលសង្គ្រោះទាំងអស់រួមទាំង អាកុល និងថ្នាំ ហើយធ្វើតេស្ត COVID-19 ដើម្បីធានាថា ជនរងគ្រោះដោយទឹកជំនន់ត្រូវបានការពារពីការឆ្លង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២