លោក ចូ បៃដិន ទទូចឲ្យពលរដ្ឋខ្លួនទៅចាក់វ៉ាក់សាំង ក្រោយ៧៣% នៃចំនួនករណីកូវីដ-១៩ នៅអាមេរិកថ្មីនេះជាប្រភេទមេរោគ Omicron

វ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានទទូចឲ្យពលរដ្ឋអាមេរិក ទៅទទួលវ៉ាក់សាំងបង្ការ COVID-19 ដើម្បីទប់ទល់នឹងមេរោគបំប្លែងថ្មី Omicron ដែលបច្ចុប្បន្នកំពុងតែមានសញ្ញារកើនឡើងគួរឲ្យព្រួយបារម្ភនោះ។

ទន្ទឹមនឹងការព្រួយបារម្ភនោះលោក ចូ បៃដិន មានគម្រោងទិញឧបករណ៍ធ្វើតេស្តរហ័សរក COVID-19 ចំនួន ៥០០លានឈុតផងដែរ ដើម្បីផ្តល់ជូនប្រជាជនអាមេរិក ដែលស្នើសុំវាដោយឥតគិតថ្លៃ ដែលនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២២។ បន្ថែមពីនេះ ពេទ្យយោធាសរុប ១,០០០នាក់ នឹងត្រូវបញ្ជូនទៅជួយគ្រប់គ្រង នៅតាមមន្ទីរពេទ្យនានា ដែលកំពុងកកកុញដោយអ្នកជំងឺ។

គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីសហរដ្ឋអាមេរិក ឈានជើងចូលរដូវរងារខ្លាំងមក ករណីឆ្លងជំងឺ COVID-19 បានលោតឡើងជាមធ្យមជាង ១សែននាក់ក្នុងមួយថ្ងៃទៅហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២