អាមេរិក ព្រមានផ្អាកនាំចូលគ្រឿងអេឡិចត្រូនិចមួយចំនួនពីរុស្ស៊ី បើហ៊ានបើកការវាយប្រហារលើ អ៊ុយក្រែននោះ

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន CNA បានរាយការណ៍ឲ្យដឹងថា មន្ត្រីរដ្ឋបាលលោក បៃដិន និយាយថា អាមេរិកនឹងពិភាក្សាអំពីវិធានការប្រឆាំងរុស្ស៊ី ដែលអាចរាប់បញ្ចូលទាំងការបញ្ឈប់ក្នុងការនាំចូលស្មាតហ្វូន យន្តហោះ និងគ្រឿងបន្លាស់រថយន្ត ក៏ដូចជាសម្ភារៈសំខាន់ៗផ្សេងទៀតពីវិស័យគ្រប់ប្រភេទ ប្រសិនបើរុស្ស៊ីហ៊ានឈ្លានពានអ៊ុយក្រែនមែននោះ ។

បន្ថែមពីនេះ បើតាមប្រភពដដែលបានឲ្យដឹងថា មន្ត្រីអាមេរិកក៏នឹងពិគ្រោះជាមួយដៃគូសំខាន់ៗនៅអឺរ៉ុប និងអាស៊ី ដែលអាចរងផលប៉ះពាល់ដោយវិធានការទាំងនេះផងដែរ ។
តាមរបាយការណ៍បានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់វិធានការត្រួតពិនិត្យលើការនាំចេញដើម្បីបង្ការប្រទេសរុស្ស៊ីពីការនាំចូលបច្ចេកវិទ្យាឧស្សាហកម្ម ផងដែរ។

គួរបញ្ជាក់ផងដែរថា ភាព តានតឹង ជុំវិញប្រទេស អ៊ុយក្រែន កាន់តែ ធ្ងន់ធ្ងរ ឡើង ក្នុង រយៈពេល ប៉ុន្មាន សប្តាហ៍ កន្លងទៅនេះ បន្ទាប់ពី ការ ចោទប្រកាន់ថា រុស្ស៊ីមានការដាក់ពង្រាយ ទាហានប្រមាណជាង ៩ ម៉ឹននាក់ នៅជិតព្រំដែនអ៊ុយក្រែន ។

ទន្ទឹមនឹងនេះ ទីក្រុងម៉ូស្គូបានបដិសេធម្តងហើយ ម្តងទៀតនូវការចោទប្រកាន់ទាំងនោះ ដោយចង្អុលទៅសកម្មភាពយោធារបស់ណាតូនៅជិតព្រំដែនរុស្ស៊ី ដែលខ្លួនចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន ខណៈរុស្ស៊ី ក៏បាននិយាយដែរថា ខ្លួន មានសិទ្ធិ ផ្លាស់ទី កងកម្លាំង ក្នុង ទឹកដីរបស់ខ្លួន៕
ដោយ៖រិទ្ធិសិទ្ធ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២