ការសិក្សាថ្មីនៅអាហ្វ្រិកខាងត្បូងបង្ហាញឲ្យឃើញថា Omicron អាចនឹងមិនសាហាវដូច Delta ឡើយ

ហ្សឺណែវ៖ លទ្ធផលសិក្សាថ្មីមួយ ដោយក្រុមអ្នកវិទ្យាសាស្ត្រ នៅប្រទេសអាហ្វ្រិកខាងត្បូង បានបង្ហាញថា វីរុស COVID-19 បំប្លែងថ្មី Omicron វាមានហេតុផលមួយចំនួន ដែលអាចនឹងមិនខ្លាំងដូច Delta ឡើយ

ចាប់តាំងពីវាត្រូវបានរកឃើញជាលើកដំបូង នៅប្រទេសអាហ្វ្រិកខាងត្បូង ក្រុមអ្នកវិទ្យាសាស្ត្រមកពី WHO បានអះអាងស្រដៀងៗគ្នាថា Omicron មានសមត្ថភាពចម្លងយ៉ាងឆាប់រហ័សជាង Delta ប៉ុន្តែវាទំនងជាមិនអាចបង្កឲ្យអ្នកជំងឺឈឺធ្ងន់ ដូចជាវីរុស Delta នោះឡើយ។

ដោយឡែកការសិក្សាថ្មីចុងក្រោយ ធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវជំងឺជាតិ នៃប្រទេសអាហ្វ្រិកខាងត្បូង បានបង្ហាញលទ្ធផលឲ្យឃើញថា អ្នកឆ្លងវីរុស Omicron ទំនងជាមិនមានភាពធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវចូលសម្រាកមន្ទីរពេទ្យ ដូចជាអ្នកដែលបានឆ្លងវីរុស Delta នោះឡើយ។ ប្រទេសអាហ្វ្រិកខាងត្បូង ក៏បានប្រកាសផងដែរថា ខេត្ត Gauteng ដែលកន្លែងរកឃើញ ករណីវិជ្ជមានដំបូងនៃវីរុសបំប្លែងថ្មី Omicron នោះ ក៏ទំនងជាបានឈានដល់ចំណុចកំពូល នៃការឆ្លងរាតត្បាតរួចទៅហើយដែរ៕
ដោយ៖រិទ្ធិសិទ្ធ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២