អ៊ីរ៉ង់ចង់ចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរជាថ្មី ដោយផ្តោតលើការដកទណ្ឌកម្ម

វីយ្យែន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចាប់ផ្ដើម កិច្ចចរចាជាថ្មី នៅថ្ងៃច័ន្ទម្សិលម៉ិញនេះ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ដោយទីក្រុងតេហេរ៉ង់ ផ្តោតជាសំខាន់លើការដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងខ្លួន។

ទាក់ទងទៅនឹងទណ្ឌកម្មសេដ្ឋកិច្ច ដែលបានដាក់ដោយអាមេរិក ទីក្រុង តេហេរ៉ង់ មិនបានបញ្ចេញទិន្នន័យជាក់លាក់ពីផលប៉ះពាល់បង្កឡើងដោយទណ្ឌកម្មរបស់អាមេរិកនោះទេ ប៉ុន្តែការវាយតម្លៃជាច្រើនដោយផ្អែកលើការដឹកជញ្ជូន និងប្រភពជាច្រើនទៀតបានឱ្យដឹងថា ការនាំចេញប្រេងរបស់អ៊ីរ៉ង់បានថយចុះពី ២.៨លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ២០១៨ មកនៅត្រឹមជាមធ្យម ២០០,០០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា កិច្ចចរចាជុំទី៧ ក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស បានបិទបញ្ចប់កាលពីជាង១០ថ្ងៃមុន ដោយមិនមានភាពជឿនលឿនអ្វីគួរឱ្យកត់សម្គាល់នោះទេ ខណៈក្រុមមន្ត្រីអឺរ៉ុបព្រមានថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ នឹងក្លាយជាគ្មានបានការនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ប្រសិនបើនៅតែមិនមានភាពរីកចម្រើនណាមួយ នៅក្នុងកិច្ចចរចាទេនោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២