ភ្នំពេញ ៖ សូមអបអរសាទរ ដល់ បងប្អូន កម្មករ កម្មការនី ផ្នែកយវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលិតផលកាបូប ចាប់ពីខែមករា ឆ្នាំ២០២២ តទៅ នឹងទទួលបានប្រាក់ឈ្នួល អប្បបរមាចំនួន ១៩៤ ដុល្លារ ក្នុង១ខែ ខណៈនៅឆ្នាំ២០២១ នេះ ទទួលបាន១៩២ ដុល្លារ។
សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង គិតត្រឹមឆ្នាំ២០២១ នេះ មានចំនួន ១៩២ ដុល្លារអាមេរិក ដែលបានកើនឡើង ជាបន្តបន្ទាប់ ក្នុងឆ្នាំ១៩៩៧ ដែលមានចំនួនសរុបត្រឹមតែ ៤៥ ដុល្លារប៉ុណ្ណោះ នៅក្នុងមួយខែៗ៕