កិច្ចពិភាក្សារវាងប្រធានាធិបតី សហរដ្ឋអាមេរិក និង ប្រធានាធិបតី រុស្ស៊ី កាន់តែតានតឹង

អាមេរិក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Rueters បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតី រុស្ស៊ីវ្លាឌីមៀរ ពូទីនក្នុង ជំនួបពិភាក្សាគ្នា តាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍ បានព្រមានគ្នា ទៅវិញទៅមកជុំវិញភាពតានតឹង នៅអ៊ុយក្រែន ប៉ុន្តែ មាន សុទិដ្ឋិនិយមមួយចំនួន ដែលកិច្ចពិភាក្សាការទូត នាខែមករា ខាងមុខនេះ អាចនឹងជួយបន្ធូរ បន្ថយភាពតានតឹង។

ក្នុងជំនួបទូរស័ព្ទ រយៈពេល៥០នាទី កិច្ចសន្ទនាលើកទី២របស់មេ ដឹកនាំកំពូលទាំងពីរ លោកបៃដិនបានលើកឡើងថា លោកត្រូវការ ឃើញរុស្ស៊ីបន្ថយការបង្កើតកម្លាំងយោធានៅព្រំដែនជិតអ៊ុយក្រែន ខណៈ លោកពូទីន លើកឡើងថា ការគំរាមកំហែង ទណ្ឌកម្មរបស់ទី ក្រុង វ៉ាស៊ីតោន និងសម្ព័ន្ធមិត្តអាចនាំឲ្យបែកបាក់ទំនាក់ទំនង ។ ការ ហៅតាមទូរស័ព្ទនេះ ត្រូវបានស្នើឡើង ដោយលោក ពូទីន។

មន្ត្រីសេតវិមានទទួលបន្ទុកសារព័ត៌មាន លោក ស្រី Jen Psaki បានឲ្យ ដឹង ថា ៖«លោក ប្រធានាធិបតី បៃដិន បានរំលឹកឡើងវិញពីវឌ្ឍនភាព សំខាន់ៗ នៅក្នុងកិច្ចសន្ទនាទាំងនោះ អាចកើត បរិយាកាសថយចុះ ជាងកើនឡើង»។

មន្ត្រីទទួលបន្ទុកនៅវិមានក្រឹមឡាំង លោក Yuri Ushakov បាន និយាយ ថា ការហៅ ទូរស័ព្ទនេះ បានបង្កើតជាគោលដ៏ល្អ សម្រាប់កិច្ច ពិភាក្សា នា ពេល អនាគត។ការផ្លាស់ប្តូរសំដីរបស់មេដឹកនាំទាំងពីរបានកំណត់ ដំណាក់កាល សម្រាប់ការជួបគ្នាកម្រិតទាបរវាងប្រទេសទាំងពីរ ក្នុង នោះ មានជំនួបសន្តិសុខ អាមេរិក-រុស្ស៊ី ថ្ងៃទី៩-១០ ខែមករា បន្ទាប់ មក ជំនួបរុស្ស៊ី-ណាតូ ថ្ងៃទី ១២ ខែ មករា ហើយការធ្វើសន្និសីទធំ មាននៅទីក្រុង មូស្គូ វ៉ាស៊ីនតោន និង ប្រទេសអឺរ៉ុបផ្សេងទៀត ថ្ងៃទី ១៣ ខែ មករា។

ទោះជាកិច្ច ពិភាក្សាការទូត ក៏ទំហំនៃការពិភាក្សា តាមទូរស័ព្ទត្រូវ បានមន្ត្រីរបស់ប្រទេសទាំងពីរចាត់ទុកថា ធ្ងន់ធ្ងរ។ គ្មានភាគីណា មួយបញ្ជាក់លំអិតពីវឌ្ឍនភាពសំខាន់ឆ្ពោះទៅរកដំណោះស្រាយឡើយ។

សម្រាប់អាមេរិក លោកបៃដិន បានបញ្ជាក់ជាថ្មីអំពីការគំរាមរបស់ លោកពីការដាក់ទណ្ឌកម្មមិនធ្លាប់មានប្រសិនបើ រុស្ស៊ី ឈ្លានពាន អ៊ុយក្រែនមែននោះ។

លោក Ushakov បាននិយាយយ៉ាងខ្លីថា ៖«លោក ពូទីន បានឆ្លើយតប វិញភ្លាម ៗថា ការដាក់ទណ្ឌកម្មណាមួយ ពេលឥឡូវនេះ ឬ ពេល ក្រោយ អាចនាំឲ្យបែកបាក់ទំនាក់ទំនងទាំងស្រុងរវាងប្រទេសទាំងពីរ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២