ក្រុមអ្នកអភិរក្សរកឃើញវត្តមានសត្វព្រៃចំនួន ៧៦ប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់

ភ្នំពេញ ៖ សហគមន៍តំបន់ការពារធម្មជាតិអូរគគីបានធ្វើការកត់ត្រាសត្វព្រៃ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១ បានរកឃើញវត្តមានសត្វព្រៃចំនួន៧៦ប្រភេទ ស្ថិតនៅក្នុងទីតាំងនៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី។

ដើម្បីទប់ស្កាត់នូវបទល្មើសធនធានធម្មជាតិ និងអង្កេតតាមដានទីជម្រក និងប្រភេទសត្វកម្រជិតផុតពូជ ដែលមានវត្តមាន នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិអូរគគី ទើបសហគមន៍បានសហការគ្នាចុះល្បាត ជាប្រចាំ។

ក្រោយពីការចុះល្បាតជាប្រចាំ ជាក់ស្តែងគណៈកម្មការសហគមន៍កត់ត្រាបានសត្វព្រៃសរុបចំនួន៧៦ប្រភេទ ក្នុងនោះមានប្រភេទសត្វងាយរងគ្រោះ ដូចជាក្ងោក ត្រដក់តូច កេងកងធំ ត្រសេះដំរី ព្វាំង និងស្វាព្រាមជាដើម។ ការដាក់អន្ទាក់ ការទន្រ្ទានដី ការនេសាទខុសច្បាប់គឺជាកត្តាគំរាមកំហែង ដែលបាន និងកំពុងកើតមានឡើង។

ការកត់ត្រានេះ បានបង្ហាញថា សហគមន៍នេះជាទីតាំង ដ៏សំខាន់មួយ ក្នុងការគំាទ្រជីវចម្រុះ ដោយឡែកសមត្ថភាពអង្កេតតាមដានជីវចម្រុះរបស់គណៈកម្មការសហគមន៍ក៏មានការកើនឡើងផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២