តោះ ! ដាក់ពាក្យប្រលងចូលធ្វើការនៅធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកសម្រាប់ក្របខ័ណ្ឌក្រមការ«ខ»ទាំងពីរភេទចំនួន ២៥នាក់ ដើម្បីចូលបម្រើការងារនៅធនាគារជាតិនៃកម្ពុជា។ ដូច្នេះសម្រាប់សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សា ហើយមិនទាន់មានការងារធ្វើ និងមានការចាប់អារម្មណ៍ចង់បម្រើការងារនៅក្នុងក្របខ័ណ្ឌធនាគារជាតិនៃកម្ពុជាអាចរៀបចំប្រវត្តិរូប(CV)យកទៅដាក់នៅធនគារជាតិនៃកម្ពុជាដោយផ្ទាល់ ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បេក្ខជនទាំងពីរភេទត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
១/. មានសញ្ញាតិខ្មែរ
២/. មានអាយុច្រើនបំផុត ៣០ឆ្នាំ គិតត្រឹមថ្ងៃឈប់ទទួលពាក្យ
៣/. មានសញ្ញាបត្របរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា ឬជំនាញបច្ចេកទេសពាក់ព័ន្ធ
៤/. មានចំណេះដឹងភាសាអង់គ្លេស
៥/. មានសុខភាពល្អ
៦/. បេក្ខជនត្រូវមានចំណេះដឹង និងបទពិសោធន៍ការងារពាក់ព័ន្ធនឹង៖
-ក. ផ្នែកអភិវឌ្ឍន៍កម្មវិធី (Software Development) សរុប ១២រូប៖ មានជំនាញ និងបទពិសោធន៍សរសេរកម្មវិធី Java & Python Programming ។ មានចំណេះដឹង និងបទពិសោធន៍អភិវឌ្ឍន៍ Mobile Application ដូចជា Apple iOS & Android Application មានជំនាញ និងបទពិសោធន៍គ្រប់គ្រង Oracle Database និង Database ។មានជំនាញ និងបទពិសោធន៍ផ្នែក User Interface/User Experience (UI/UX) Design ។ មានជំនាញ និងបទពិសោធន៍ផ្នែក Design Report (Oracle Bl, Crystal Report)។

-ខ. ផ្នែកគ្រប់គ្រងប្រព័ន្ធបណ្ដាញ (Network Management) សរុប ០៤រូប៖ មានជំនាញ និងបទពិសោធន៍គ្រប់គ្រងម៉ាស៊ីនកុំព្យូទ័រមេ ប្រព័ន្ធបណ្តាញកុំព្យូទ័រ និងឧបករណ៍បណ្តាញ (Cisco, FORTIGATE) មានជំនាញ និងបទពិសោធន៍លើប្រព័ន្ធប្រតិបត្តិការ Linux និង Unix, DevOps Docker, Docker Compose, Docker Swarm, Bb Kubernetes មានជំនាញថែទាំ និងដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងជំនាញប្រព័ន្ធ អគ្គិសនី ។

-គ. ផ្នែកគាំទ្រប្រព័ន្ធទូទាត់ (Payment System Support) សរុប ០៥រូប៖ មានជំនាញអភិវឌ្ឍន៍កម្មវិធី និងបទពិសោធន៍គាំទ្រការងារប្រព័ន្ធទូទាត់ ។ មានជំនាញ និងបទពិសោធន៍ផ្នែក Graphic Design និង Video Editing មានជំនាញ និងបទពិសោធន៍ផ្នែកទីផ្សារ (Promotion and Marketing)។

-ឃ. ផ្នែកគ្រប់គ្រងកម្មវិធី (Application Management) សរុប ០២រូប៖ មានជំនាញគណនេយ្យ និងអាជីវកម្ម (Accounting and Business) មានចំណេះដឹងផ្នែករៀបចំរបាយការណ៍ក្នុងប្រព័ន្ធធនាគារ (Oracle Bl) និងបទពិសោធន៍លើភាសា SQL/PLSQL (Oracle)។

– ង. ផ្នែកសុវត្ថិភាពព័ត៌មានវិទ្យា (Information Security) សរុប ០២រូប៖ មានជំនាញ និងបទពិសោធន៍ក្នុងការធ្វើតេស្តលើកម្មវិធី និងប្រព័ន្ធក្នុងន័យ ពង្រឹងគុណភាពកម្មវិធី (Software Testing and Quality Assurance) ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា បេក្ខជនអាចមកទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែមទៀត នៅនាយកដ្ឋានបុគ្គលិក នៃធនាគារជាតិនៃកម្ពុជា ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចន្លោះពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៥:០០ រសៀល រៀងរាល់ថ្ងៃធ្វើការ ឬតាម រយៈលេខទូរសព្ទ ០២៣ ៧២២ ៥៦៣។

កាលបរិច្ឆេទទទួលពាក្យប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងកាលបរិច្ឆេទឈប់ទទួលពាក្យប្រឡង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១១:០០នាទី ។ កាលបរិច្ឆេទ មុខវិជ្ជា និងទីកន្លែងប្រឡង នឹង ជូនដំណឹងពេលក្រោយ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២