ជឿជាក់ថាគ្រប់គ្នាពិតជាទន្ទឹងរង់ចាំរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០២២ នាយប់នេះជាមួយក្រុមគ្រួសារ មិត្ត ភ័ក្រ បងប្អូន និងមនុស្សជាទីស្រឡាញ់។ ស្រាបៀរ វឌ្ឍនៈ សហការជាមួយផ្សារទំនើប វឌ្ឍនៈ កាពីតាល ចូលរួមអបអរសាទរ និងប្រារព្វពេលវេលាដ៏អស្ចារ្យនេះជាមួយលោកអ្នក ដោយនាំមកនូវកម្មវិធី Late Night Shopping, Fashion and Countdown Party ដ៏ធំជាងគេបង្អស់នៅរាជធានីភ្នំពេញ។
នេះមិនមែនជាលើកទីមួយដែលផ្សារទំនើប វឌ្ឍនៈ កាពីតាល នាំមកនូវបទពិសោធន៏ទិញទំនិញដល់យប់អាធ្រាត ការដើរបង្ហាញម៉ូតពីម៉ាកយីហោលំដាប់ពិភពលោក ការរាំលេងជាមួយ DJ និងកម្មវិធីកម្សាន្តជាច្រើនទៀត។
ឆ្នាំនេះកាន់តែពិសេសដោយមានវត្តមានស្រាបៀរផលិតពីស្រូវសាលីសុទ្ធ វឌ្ឍនៈ ព្រីមៀមបៀរ ដែលនឹងបន្ថែមភាពរីករាយដល់អ្នកចូលរួមទាំងអស់ក្នុងបរិវេណសួនច្បារដ៏ថ្មីស្រឡាងរបស់ផ្សារទំនើបនេះគឺ Vattanac Capital Lifestyle Park ការចូលរួមពីកំពូលតារាចម្រៀងល្បីៗជាច្រើនរូប ការទទួលទានស្រាបៀរ និងអាហារសម្រន់ រាំកម្សាន្តជាមួយ DJ និងរាប់ថយក្រោយស្វាគមន៍ឆ្នាំ២០២២ ដែលនឹងមានផ្សាយផ្ទាល់លើទំព័រហ្វេកបុកផ្លូវការរបស់ស្រាបៀរ វឌ្ឍនៈ ចាប់ពីម៉ោង ៧យប់តទៅ។
វឌ្ឍនៈ ព្រីមៀមបៀរ ត្រូវបានបង្កើតឡើងពីទស្សនៈនៃការជួបជុំ។ ការជួបជុំដែលបានមកពីការប្រមូលផ្តុំរវាងក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់បង្កើតជាពេលវេលាដ៏អស្ចារ្យមួយដើម្បីឲ្យពួកគេចែករំលែកភាពរីករាយទៅវិញទៅមក។ ភាពរីករាយនេះហើយ ដែលយើងជឿជាក់ថាជាអាថ៌កំបាំងនៃជីវិតដ៏ពិតប្រាកដដែលមនុស្សយើងត្រូវការ។ ទាំងនេះគឺជាហេតុផលដែលក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ខិតខំស្រាវជ្រាវរកគ្រឿងផ្សំដ៏មានគុណភាពខ្ពស់បំផុត និងសម្រិតសម្រាំងវត្ថុធាតុដើមបញ្ចូលគ្នាដើម្បីទទួលបានសមិទ្ធផលស្រាបៀរ វឌ្ឍនៈ ដ៏ល្អឥតខ្ចោះនេះផលិតពីស្រូវសាលីសុទ្ធដំបូងគេបង្អស់នៅកម្ពុជា ដើម្បីទទួលបានរសជាតិនៃភាពរីករាយដ៏ពិតប្រាកដ ភាពរីករាយដែលស្ថិតក្នុងខ្លួនប្រជាជនកម្ពុជាគ្រប់ៗរូប។ ស្រាបៀរ វឌ្ឍនៈ ចែករំលែកភាពរីករាយ ដែលអាចឲ្យមនុស្សគ្រប់រូបទទួលបាននូវថាមពលវិជ្ជមានជំនះរាល់ឧបសគ្គទាំងឡាយ។ ស្រាបៀរ វឌ្ឍនៈ នាំមកនូវស្នាមញញឹម និងភាពរីករាយគ្មានដែនកំណត់ សម្រាប់ការជួបជុំសប្បាយរីករាយគ្រប់កម្មវិធី ។ ដើម្បីភាពរីករាយ អបអរសាទរទាំងអស់គ្នា ជាមួយស្រាបៀរ វឌ្ឍនៈ៕