អ៊ីស្រាអែល ចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៤ ជូនប្រជាជនដែលមានអាយុ៦០ឆ្នាំឡើង

(អ៊ីស្រាអែល)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បាននិយាយថា ការចាក់វ៉ាក់សាំង ដូសទី៤ នឹងត្រូវផ្តល់ជូនដល់អ្នកដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ និងបុគ្គលិកពេទ្យ បន្ទាប់ពីចាក់ ដូសទី៣រួចបានរយៈពេលបួនខែ។

បច្ចុប្បន្ន អ៊ីស្រាអែលកំពុងជួបប្រទះរលកថ្មីនៃការឆ្លងកូវីដ-១៩។ ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Bennett បាននិយាយថា រដ្ឋាភិបាលកំពុងរក្សាគោលដៅរបស់ខ្លួន ក្នុងការរក្សាសេដ្ឋកិច្ចឱ្យបើកចំហ ខណៈពេលដែលការពារប្រជាជន ដែលងាយរងគ្រោះបំផុត។ការចាក់វ៉ាក់សាំងលើកទី៤ បានចាប់ផ្តើមនៅចុងខែធ្នូ សម្រាប់មនុស្សចាស់នៅក្នុងមណ្ឌលថែទាំ។

អ៊ីស្រាអែលបានចាប់ផ្តើមផ្តល់វ៉ាក់សាំងលើកទីបីកាលពីខែសីហា ឆ្នាំមុន ហើយមនុស្ស ៤.២៥លាននាក់ ឬ ៤៦ ភាគរយនៃចំនួនប្រជាជនរបស់ខ្លួន បានចាក់វ៉ាក់សាំងរួចរាល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២