អង្ករកម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសចិនកាលពីឆ្នាំ២០២១ មានចំនួនជាង ៣០ម៉ឺនតោន!

ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់កសិផលរបស់ប្រទេសកម្ពុជា ក្នុងមួយឆ្នាំៗទំហំនៃការនាំចេញកសិផលរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនមានការកើនឡើងជាលំដាប់។ក្រៅពីនាំចេញទៅកាន់ទីផ្សារបណ្តាប្រទេសនៅប៉ែកអឺរ៉ុប អង្ករកម្ពុជាក៏បានធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដេរ ។កាលពីឆ្នាំ ២០២១កន្លងទៅនេះ កម្ពុជាបានធ្វើការនាំអង្ករចេញទៅកាន់ទីផ្សារប្រទេសចិនចំនួន ៣០៦២២២.៧៥តោន។

បើយោងតាមទិន្នន័យពីក្រុមហ៊ុនស៊ីស៊ីអាយស៊ី(ខេមបូឌា)ខូអិលធីឌីបានបង្ហាញឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អង្ករកម្ពុជាបានធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលឆ្លងកាត់ការត្រួតពិនិត្យពីក្រុមហ៊ុនខាងលើនេះមានចំនួន ៣០៦២២២.៧៥តោន មានកំណើន២២.៨២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺជាតួលេខដែលសម្រេចបានលើសពី៣០ម៉ឺនតោន។នេះបើតាមស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

កិច្ចព្រមព្រៀងទាំងពីរក្នុងឆ្នាំ២០២២មកដល់តាមការគ្រោងទុកថ្ងៃទី១ខែមករា ដំណឹងល្អពីរសម្រាប់ពាណិជ្ជកម្មរវាងចិននិងកម្ពុជា! “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា” និង “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) បានចូលជាធរមានក្នុងថ្ងៃតែមួយ។ ឆ្នាំប្រមូលផល២០២២បានចាប់ផ្តើមចេញដំណើរជាផ្លូវការហើយ!៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២