ចាប់ពីថ្ងៃទី៥-១១ ខែមករា ឆ្នាំ២០២២ កម្ពុជា នៅតែបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)ក្នុងកម្រិតពីខ្សោយទៅមធ្យម

ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៥-១១ ខែមករា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ មានសីតុណ្ហភាពអប្បបរមាពី២០-២២ អង្សាសេ , សីតុណ្ហភាពអតិបរមាមានពី៣១-៣៣ អង្សាសេ ។នៅថ្ងៃទី ៦-៨ ខែមករា អាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច នៅតំបន់ទំនាបភាគខាងត្បូង។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ មានសីតុណ្ហភាពអប្បបរមាពី ១៩-២១ អង្សាសេ និង សីតុណ្ហភាពអតិបរមាមានពី ៣០-៣២ អង្សាសេ។

៣. តំបន់មាត់សមុទ្រ ៖ មានសីតុណ្ហភាពអប្បបរមាពី ១៩-៣១ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣១ អង្សាសេ ។ នៅថ្ងៃទី៦-៩ ខែមករា អាចមានភ្លៀងក្នុងកម្រិតពីផ្សែងក្រូចទៅខ្សោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២