ទូតបារាំងថ្មីថា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតសិ្នទ្ធរវាងកម្ពុជា និងបារាំងលើវិស័យវប្បធម៌

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង៣០នាទី លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនឯកឧត្តម ហ្សាក់ ប៉ឺឡេ ( Jacques PELLET) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំនៅប្រទេសកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងវិស័យវប្បធម៌នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នៅក្នុងជំនួបពិភាក្សានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ និងអបអរសារទរចំពោះឯកឧត្តមហ្សាក់ ប៉ឺឡេ ( Jacques PELLET) ដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហ្សាក់ ប៉ឺឡេ ( Jacques PELLET) បានថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិតសភាចារ្យ ដែលបានអនុញ្ញាតឲ្យឯកឧត្តមជួបសម្តែងការគួរសមនាពេលនេះ។ឯកឧត្តមឯកអគ្គរដ្ឋទូតបានរំលឹកពីកិច្ចសហប្រតិបត្តិយ៉ាងជិតសិ្នទ្ធរវាងកម្ពុជា និងបារាំងលើវិស័យវប្បធម៌នាពេលកន្លងមក និងទៅអនាគត។

ជាការឆ្លើយតបលោកជំទាវបណ្ឌិត្យសភាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ភាគីបារាំង ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតសិ្នទ្ធក្នុងវិស័យវប្បធម៌ ដែលផ្តល់ជាមូលនិធិ ជាធនធានមនុស្ស និងបច្ចេកទេស៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២