តុលាការមីយ៉ាន់ម៉ា កាត់ទោសឱ្យលោកស្រី អ៊ុងសាន ស៊ូជី ជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ លើបទចោទប្រកាន់ចំនួន៣បន្ថែមទៀត

អន្តរជាតិ ៖ តុលាការរបបយោធាមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ទៅលើបទចោទប្រកាន់ចំនួន ៣ ដែលរួមមានការនាំចូលដោយខុសច្បាប់ និងជាម្ចាស់ឧបករណ៍ walkie-talkies និងការបំពានទៅលើច្បាប់ស្តីពីការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសមីយ៉ាន់ម៉ា ឱ្យដឹងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

គួររំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២១ តុលាការក៏បានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំដែរ ពីបទប្រឆាំងកងទ័ព និងបំពានច្បាប់ស្តីពីការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩។

ក្រោយមក លោកឧត្តមសេនីយ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលកំពុងកាន់អំណាច (SAC)នៃប្រទេសមីយ៉ាន់ម៉ា និងជាមេទ័ព បានកាត់បន្ថយការកាត់ទោសនោះ ឱ្យមកនៅត្រឹមរយៈពេល ២ឆ្នាំវិញ ហើយបាននិយាយថា លោកស្រីអាចអនុវត្តការដាក់ទោសនោះដោយការឃុំខ្លួននៅក្នុងផ្ទះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២