វាជារឿងដ៏កម្រ! រថភ្លើងបុកជាមួយយន្តហោះ បណ្តាលឱ្យបុរសម្នាក់ រងរបួស

អន្តរជាតិ ៖ ទស្សនាវីដេអូនេះហើយ ពិតជាមានការរន្ធត់ខ្លាំង ដោយរូបភាពនៅក្នុងវីដេអូនេះ បានបង្ហាញពីមន្រ្តីជាច្រើននាក់កំពុងធ្វើការជួយសង្គ្រោះបុរសម្នាក់ ដែលប្រឡាក់ដោយឈាម ពេញផ្ទៃមុខ ចេញពីក្នុងយន្តហោះមួយ ដែលបានជួបគ្រោះថ្នាក់ធ្លាក់មកដីលើផ្លូវរថភ្លើង នៅក្នុងសង្កាត់ Pacoima ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ អ្វីដែលកាន់តែធ្វើឱ្យមានការរន្ធត់ទៀតនោះ គឺនៅពេលដែលក្រុមមន្ត្រីទាំងនោះកំពុងតែធ្វើការជួយសង្រ្គោះបុរសម្នាក់នោះ ស្រាបតែមានរថភ្លើងមួយគ្រឿងបានបើកឆ្លងកាត់បោះពួយយ៉ាងលឿនមកបុកកម្ទេចយន្តហោះនោះ ធ្វើឱ្យក្រុមមន្ត្រីទាំងនោះព្រលឹងចុងសក់គ្រប់គ្នា។ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យទី១០ ខែមករា ឆ្នាំ ២០២២នេះ ។

ម្ចាស់វីដេអូរនៃគ្រោះថ្នាក់ដ៏រន្ធត់នេះ គឺលោក Luis Jimenez អ្នកនិពន្ធបទភ្លេងអាយុ ២១ឆ្នាំ បានរៀបរាប់ទាំងក្តុកក្តួលថា ៖ លោកបានឃើញយន្តហោះ ហោះឡើងមិនរួច ហើយបានចុះចតលើផ្លូវរថភ្លើងនៅចំណុចប្រសព្វមួយ។ ប៉ុន្មានវិនាទីប៉ុណ្ណោះ មុនពេលគ្រោះថ្នាក់កើតឡើង ប៉ូលីសបានជួយសង្គ្រោះអ្នកបើកយន្តហោះ ហើយបំណែកនៃកម្ទេចកម្ទីនៃយន្តហោះ បានខ្ទាត់ហោះមកចំខ្ញុំ។

អ្នកបើកយន្តហោះបានទទួលការព្យាបាលរបួសដាច់សាច់ និងស្នាមជាំ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គ្មាននរណាម្នាក់នៅលើរថភ្លើងនោះរងរបួសទេ ។នេះបើយោងតាមសារព័ត៌មាន Reuters៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២