រយៈពេល ២៤ម៉ោងសោះ សហរដ្ឋអាមេរិក បានរកឃើញ អ្នកឆ្លងកូវីដ-១៩រហូតដល់ជាង១.៣៤លាននាក់ ភាគច្រើនជាប្រភេទអូមីក្រុង

ជំងឺកូវីដ-១៩កំពុងគំរាមកំហែងដល់ពលរដ្ឋអាមេរិកយ៉ាងខ្លាំង គ្រាន់តែរយៈពេល២៤ម៉ោងបានរកឃើញមានអ្នកឆ្លងថ្មីរហូតដល់ជាង ១.៣៥លាននាក់ ដែលជាតួលេខខ្ពស់បំផុតក្នុងពិភពលោក ។ហើយការផ្ទុះជាថ្មីនៃជំងឺកូវីដ-១៩នេះគឺភាគច្រើនជាប្រភេទមេរោគបំប្លែងថ្មី អូមីក្រុងរហូតដល់ទៅ៩៨.៣% នាំឲ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាល និងខ្វះបុគ្គលិកពេទ្យយ៉ាងធ្ងន់ធ្ងរក្នុងដំណាក់កាលនេះ។

ស្របពេលជាមួយគ្នានេះ WHO ក៏បានធ្វើការវាយតម្លៃទៀតថា ពលរដ្ឋអឺរ៉ុប ពាក់កណ្តាលនឹងឆ្លងមេរោគ អូមីក្រុង នៅកំឡុងពេលចាប់ពី ៦ទៅ៨ សប្តាហ៍ទៀត ។ ជាងនេះទៅទៀត WHO ក៏បានក្រើនរំលឹកទៀតថា កុំមើលស្រាលកូវីដ គឺជាមេរោគប្រចាំតំបន់ ដូចជាជំងឺផ្តាសាយធំ ដូចជានៅ ឥណ្ឌា មានអ្នកជំងឺកើនឡើងជាង ១.៦៨សែននាក់ អត្រានៃចំនួនសរុបឆ្លងនាំឲ្យឥណ្ឌាបានកើនឡើងដល់ ៣៥.៨លាននាក់។

ស្ថានភាពនៃការឆ្លងរីករាលដាលមេរោគ កូរូណាបំប្លែងថ្មី ២០១៩ ឬ កូវីដ-១៩ ពីប្រទេសផ្សេងៗទូទាំងពិភពលោក គិតត្រឹមនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ មានចំនួនអ្នកឆ្លងសរុប ៣១៣.៨៥៣.៤៣៩លាននាក់ ចំនួនអ្នកស្លាប់សរុប ៥.៥២០.៥៩៥លាននាក់ និងចំនួនអ្នកព្យាបាលជាសះស្បើយសរុប ២៦១.៦១២.២៧៧លាននាក់។

ចំនួននេះ ក៏បានរាប់បញ្ជូនប្រទេសកម្ពុជាផងដែរ មានចំនួនអ្នកឆ្លងសរុប ១២០.៧១៨នាក់ អ្នកជាសះស្បើយមានចំនួនសរុប ១១៧.០៥៧នាក់ និងចំនួនអ្នកស្លាប់សរុប ៣.០១៥នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២