ចាប់បានហើយ ឃាត..ក ដែលកាប់បុរសម្នាក់ ធ្លា.ក់ពីលើម៉ូតូស្លា..ប់នោះ តាមពិតគឺជាកូនចុងរបស់ជនរងគ្រោះសោះ ដោយសារតែមូលហេតុនេះ…

ខេត្តកំពង់ស្ពឺ ៖ ករណីឃាតកម្ម កាប់បុរសវ័យចំណាស់ម្នាក់ មួយកាំបិតផ្គាក់ បណ្តាលឱ្យស្លាប់ធ្លាក់ពីលើម៉ូតូនោះ តាមពិតជនសង្ស័យជាឃាតក គឺជាកូនចុងរបស់ជនរងគ្រោះសោះ។ ហើយចំពោះមូលហេតុដែលនាំឱ្យគេសម្លាប់ឪពុកចុង រូបនេះ ព្រោះតែខឹងឪពុកចុង តែងតែវាយធ្វើបាបម្តាយខ្លួន ឃើញទង្វើដដែលៗបែបនេះច្រើនដងពេក ទើបគេទ្រាំលែងបាន។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ផ្លេង កំសត់ ហៅអាឈ្លូស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិ កើតហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២២ នៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចំណែក ជនរងគ្រោះឈ្មោះស្រី វ៉ាត អាយុ៤៤ឆ្នាំ។

សមត្ថកិច្ចបានបន្តថា ក្រោយពីឃាត់ខ្លួន យុវជនដៃដល់បានសារភាពថា ខ្លួនពិតជាបានយកកាំបិតផ្គាក់កាប់ទៅលើឈ្មោះ ស្រីវ៉ាត ហៅឆ្លូវ ដែលត្រូវជាឪពុកចុងពិតប្រាកដមែន ពីព្រោះកន្លងទៅ ឪពុកចុងរូបនោះ (ជនរងគ្រោះ) ធ្លាប់វាយធ្វើបាបម្ដាយរបស់ខ្លួនច្រើនលើក ច្រើនសាររាប់មិនអស់ ប្រើហិង្សាលើម្តាយថែមទៀត មិនតែប៉ុណ្ណោះឪពុកចុងរូបនោះ ធ្លាប់គំរាមកំហែងកាប់សម្លាប់ទៅលើជីតាឈ្មោះ ផ្លេង និង ឪពុកមា របស់ខ្លួនឈ្មោះ ផ្លេង តៅ ថែមទៀតផង ទើបខ្លួនសម្រេចចិត្តថា នៅពេលណាមានឱកាសល្អ គឺសម្លាប់ឪពុកចុង ចោលតែម្តង។ ស្រាប់តែនៅយប់ថ្ងៃបុណ្យដាលានចូលមកដល់ នៅក្នុងភូមិតែងតែ ប្រារព្ធពិធីនេះ ឃើញឱកាសល្អ ឪពុកចុងរបស់គេកំពុងអង្គុយលើម៉ូតូមើលគេរាំលេង រូបគេក៏បានយកកាំបិតផ្គាក់កាប់ពីក្រោយតែម្តង។

ក្រោយពីឃាត់ខ្លួនយុវជនដៃដល់ រួមជាមួយវត្ថុតាងផងនោះ សមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ផងដែរថា ករណីឃាតកម្មនេះ បានកើតឡើងកាលពី កាលពីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅត្រង់ចំណុចរោងប្រជុំភូមិស្រែកិន ស្ថិតនៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីឃាតកម្មមួយបានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះស្រី វ៉ាត អាយុ៤៤ឆ្នាំ មានទីលំនៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ចំកញ្ចឹងកពីក្រោយបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះកំពុងអង្គុយលើម៉ូតូមើលគេរាំវង់ ក្នុងកម្មវិធីបុណ្យដាលានភូមិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២