រថយន្តបុ..កម៉ូតូឡាំប្រឺតា ហើយជ្រុលទៅបុ. កចូលរបងផ្ទះពលរដ្ឋបណ្តាលឲ្យមនុស្ស៤នាក់រងរបួ.សធ្ង.ន់

ភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាព្រូស បើកបរក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនបង្អង់ល្បឿនក៏បានជ្រុលទៅបុ. កម៉ូតូឡាំប្រឺតា បើកឆ្លងផ្លូវយ៉ាងវពេញទំហឹង ប៉ើ.ងទៅមុខជាច្រើនម៉ែត្រ ហើយរថយន្តបានជ្រុលទៅបុ..កចូលរបងផ្ទះពលរដ្ឋ ទៅមុខលែងរួច បណ្តាលឲ្យមនុស្ស៤នាក់រងរបួ.សធ្ង.ន់។

ហេតុការណ៍គ្រោះថ្នា..ក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០៧កែងនឹងផ្លូវលេខ១០៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូឡាំប្រឺតា មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 1II-7728 ដោយមានអ្នកបើកបរម្នាក់ និង នារី៣នាក់រួមដំណើរជាមួយ បើកបរតាមបណ្តោយផ្លូវលេខ១០០៧ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ឈាមជ្រូកពាក់ស្លាកលេខ ភ្នំពេញ 2BE-6802 បើកបរតាមបណ្តោយផ្លូវលេខ១០៨០ ក្នុងទិសដៅពីលិចមកកើត ដល់ផ្លូវបំបែកជាបួន មិនបង្អង់ល្បឿនបានជ្រុលទៅបុ..កម៉ូតូឡាំប្រឺតា បើកឆ្លងផ្លូវពេញទំហឹ.ង ប៉ើ..ងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យមនុស្ស៤នាក់នៅក្នុងម៉ូតូឡាំប្រឺតារងរបួ.សធ្ង.ន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែករថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុ.ករបងផ្ទះពលរដ្ឋទៅមុខលែងរួច ក្រោយពីកើតហេតុអ្នកបើករថយន្តបានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់កើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ចុះមកវាស់វែង ស្ទូចរថយន្ត និងម៉ូតូឡាំប្រឺតាទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក រងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ÷វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២