រថយន្តពីរគ្រឿងបុ..កគ្នា លាន់ឮដូចរ.ន្ទះ បណ្តាលឲ្យរថយន្តមួយគ្រឿងដាច់កង់មុខខូចខាតទាំងសងខាង

ភ្នំពេញ ៖​ រថយន្តកូរ៉េដឹកត្រីបើកលឿន បានជ្រុលទៅបុ..កជាមួយរថយន្តford បើកបញ្រ្ចាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តមួយគ្រឿងដាច់កង់មុខ ខូចខាត ទាំងសងខាង សំណាងល្អមិនមានគ្រោះថ្នា.ក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នា..ក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១២ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវលេខ១៤៨ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េដឹកត្រីពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 2BD-0526 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់មានរថយន្តម៉ាកford raptor មួយគ្រឿងទៀត ពណ៌ខ្មៅពាក់ស្លាកលេខ កម្ពុជាX.STR.01 បើកបរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងមកជើង បានបុ..កគ្នាពេញទំហឹង បណ្តាលឲ្យរថយន្ត ford raptor ដាច់កង់មុខខាងឆ្វេង រងការខូចខាតផ្នែងខាងមុខស្ទើរទាំងស្រុង។ ចំណែករថយន្តដឹកត្រីវិញ ខូចខាតផ្នែកខាងមុខដូចគ្នា សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នា..ក់ចរាចរណ៍នេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួ.សនោះទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដោយភាគីទាំង២សម្របសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ÷វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២