នារីជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបទៅបុ..កដើមឈើបាក់មួយដើម ហើយរថយន្តជ្រុលទៅបុ..កខឿនចិញ្ចើមផ្លូវទៅមុខលែងរួច

ភ្នំពេញ÷នារីជនជាតិចិនម្នាកើបើករថយន្ត rang rover យ៉ាងលឿន បានបួងចង្កូតរេឡើងលើចិញ្ចើមផ្លូវ ទៅបុ. កដើមឈើបា.ក់មួយដើម ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានបន្តទៅបុក ខឿនចិញ្ចើមផ្លូវទៅមុខលែងរួច សំណាងល្អមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នា..ក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី ១៤ ខែមករាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីជនជាតិចិនម្នាក់ បើករថយន្តម៉ាកrang rover ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BC-1118 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងស្តាំដៃ ឡើងចិញ្ចើមផ្លូវទៅបុ.កដើមឈើបាក់មួយដើម ហើយរថយន្តនៅមិនទាន់អស់ល្បឿនទៅបុ..ក ខឿនចិញ្ចើមផ្លូវទៅមុខលែងរួច ចំណែកអ្នកបើករថយន្តបង្ក ត្រូវសមត្ថកិច្ចមូលដ្ឋាន ឃាត់បាននៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕
ដោយ÷វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២