តុលាការកំពូលសហរដ្ឋអាមេរិក រារាំងបទបញ្ជាប្រធានាធិបតីពីការចាក់វ៉ាក់សាំងកាតព្វកិច្ច – តេស្តកូវីដសម្រាប់បុគ្គលិកក្រុមហ៊ុនឯកជន!

អន្តរជាតិ ៖ តុលាការកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ (១៣ មករា) បានចេញសេចក្តីសម្រេចមួយលើប្រធានាធិបតី Joe Biden ដែលរារាំងបទប.ញ្ជាការចាក់វ៉ាក់សាំងកាតព្វកិច្ច ឬតេសត្ត COVID-19 សម្រាប់បុគ្គលិកនៃអាជីវកម្មធំៗ។

ប៉ុន្តែនៅពេលជាមួយគ្នា តុលាការកំពូលបានសម្រេចអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងកាតព្វកិច្ចដល់បុគ្គលិកសុខាភិបាលនៅតាមកន្លែងថែទាំសុខភាពផ្តល់មូលនិធិដោយសហព័ន្ធ។

លោកប្រធានាធិបតី Joe Biden បានសម្តែងពីការខកបំណងចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានច្រានចោលបទបញ្ជាជាកាតព្វកិច្ចដល់ស្ថាប័នជំនួញធំៗមានបុគ្គលិកចាប់ពី ១០០នាក់ឡើងទៅ ត្រូវចាក់វ៉ាក់សាំង ឬតេស្តកូវីដ-១៩ ដល់បុគ្គលិកដោយខ្លួនឯង «ខ្ញុំមានការខកចិត្តចំពោះតុលាការកំពូលត្រូវបានទាត់ចោល (blog) សេចក្តីសម្រេច កាតព្វកិច្ចការពារអាយុជីវិតនិយោជិកប្រចាំស្ថាប័នឯកជនខ្នាតធំ ត្រូវប្រកាន់ភ្ជាប់បទដ្ឋានផ្នែកវិទ្យាសាស្ត្រ និងច្បាប់» ។

ទោះជាយ៉ាងណា លោកប្រធានាធិបតីរូបនេះ ក៏បានសម្តែងការរីករាយចំពោះតុលាការបានចេញ សេចក្កីសម្រេចដល់បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំង ព្រមទាំងបញ្ជាក់ថា វានឹងប៉ះពាល់គ្របដណ្តប់បុគ្គលិកតាមមន្ទីរពេទ្យផ្សេងៗជាង ១០លាននាក់ ដែលបានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋ និងជួយការពារអាយុជីវិតរយៈពេលជាច្រើនខែមកនេះពីការអំពាវនាវដល់ប្រជាជនអាមេរិកឲ្យទទួលវ៉ាក់សាំងកូវីដ-១៩ ដែលបានសម្លាប់ជីវីតពលរដ្ឋអាមេរិកជាង ៨៤៥.០០០នាក់ ។បើតាមការថ្លែងរបសើលោក Biden កាលពីខែកញ្ញា ឆ្នាំមុនថាកាតព្វកិច្ចចាក់វ៉ាក់សាំងបុគ្គលិកក្រុមហ៊ុនឯកជនខ្នាតធំ ស្របពេលបុគ្គលិកណាម្នាក់ដែលមិនចាក់វ៉ាក់សាំងត្រូវចាំបាច់បង្ហាញលទ្ធផលតេស្តកូវីដប្រចាំសប្តាហ៍ និងត្រូវពាក់ម៉ាសក្នុងកន្លែងធ្វើការ។

ទោះជាយ៉ាងណាក៏ដោយ គណៈចៅក្រមអភិរក្សនិយមចំនួន ៦រូប បានសម្រេចថា ដីកាជាកាតព្វកិច្ចនឹងតំណាង «វាជាការរំលោ.ភបំពានយ៉ាងខ្លាំងដល់ជីវិត និងសុខភាពរបស់និយោជិក» គណៈចៅក្រមបានបញ្ជាក់ មិនអាចប្រកែកបានដែលសភាខនក្រេតផ្តល់អំណាចដល់សហព័ន្ធ ការគ្រប់គ្រងសុវត្ថិភាពការងារ និងសុខភាព (OSHA) ។ប៉ុន្តែពួកគេមិនបានផ្តល់អំណាចដល់និយោជិកកំណត់ច្បាប់ទម្លាប់ផ្នែកសុខាភិបាលឲ្យបានទូលំទូលាយ។

ចំណែកខាងចៅក្រមសេរីនិយម ៣នាក់ មិនយល់ស្របសេចក្តីសម្រេចនេះ ជាការរារាំងសមត្ថភាពរបស់ រដ្ឋាភិបាលសហព័ន្ធ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនៃមេរោគឆ្លងកូវីដ-១៩ ដល់កម្លាំងពលកម្មរបស់ប្រទេស។

ការចាក់វ៉ាក់សាំងក្លាយជាប្រធាបទនាំឆ្ពោះទៅការបែកបាក់ផ្នែកនយោបាយក្នុងសហរដ្ឋអាមេរិក ជាប្រទេសមានពលរដ្ឋចាក់វ៉ាក់សាំងគ្រប់ដូសបានចំនួន ៦៣% នៃចំនួនប្រជាជនជាង ៣៥០លាននាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២