បុរសកម្មករសំណង់ម្នាក់តូ.ចចិត្តប្រពន្ធសុំលែ.ងលះចង..កធ្វើអត្តឃា.ត

ភ្នំពេញ៖ បុរសកម្មករសំណង់ម្នាក់តូចចិត្តប្រពន្ធសុំលែងលះចង..កធ្វើអត្តឃា..តភ្ជាប់នឹងធ្នឹមដែករោងកម្មករស្នាក់នៅបណ្តាលឱ្យស្លា..ប់ចោលប្រពន្ធនឹងកូនតូចៗ២នាក់។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៥ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចរោងកម្មករ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ស.ពជនរងគ្រោះមានឈ្មោះ ផាត រដ្ឋា អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានពីប្រពន្ធជ.នរងគ្រោះបានឲ្យដឹងថា គាត់បានរស់នៅជាមួយគ្នា១១ឆ្នាំមកហើយមានកូនប្រុស-ស្រីតូចៗ២នាក់រស់នៅក្នុងបន្ទុក ដោយប្ដីដើរលេងជាមួយមិត្តភ័ក្ដិ ហើយប្រើប្រាស់សារធាតុញៀននិយាយមិនស្ដាប់គាត់បានសុំលែងលះគ្នា ដើម្បីឲ្យប្ដីកែខ្លួនរយៈពេល៦ខែមកហើយតេទូរស័ព្ទមកក៏មិនដែលលើកទើបព្រឹកនេះ គេខលទៅប្រាប់ថាប្ដីរបស់គាត់ចង..កស្លា..ប់បា.ត់ទៅហើយ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងដែរថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២
បុរសរងគ្រោះបានទៅធ្វើការនៅការដ្ឋានចំការដូងដោយមានការហូបចុកតិចតួចហើយបានត្រឡប់មកដេកការដ្ឋាននៅកន្លែងកើតហេតុវិញនៅម៉ោង១០យប់ថ្ងៃខែដដែលបានស្រែកហៅកម្មករដេកនៅការដ្ឋានជាមួយគ្នា រួចក៏បានចូលដេករៀងៗខ្លួន។លុះព្រឹកឡើងក៏ប្រទះឃើញជនរងគ្រោះចង..កស្លា..ប់បាត់ទៅហើយ រួចបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុហ៊ុព័ទ្ធខ្សែ ហើយក៏បានទាក់ទង់ទៅសមត្ថកិច្ចជំនាញចុះមធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ជនរ.ងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន រួចធ្វើការកំណត់ហេតុប្រគល់ស.ពឱ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ដោយ÷វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២