ពលករខ្មែរប្រមាណ១៦០នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូន ឱ្យវិលត្រលប់មកប្រទេសវិញ តាមច្រកតំបន់អូរអន្លក់

ភ្នំពេញ ៖ ពលរដ្ឋខ្មែរចំនួន១៦០នាក់ ត្រូវបានសមត្ថកិច្ចថៃចា.ប់បញ្ជូនឱ្យវិលត្រលប់មកប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៩ បានឱ្យដឹងថា ក្នុងចំណោមពលករខ្មែរសរុបចំនួន ១៦០នាក់ ដែលអាជ្ញាធរប្រទេសថៃបញ្ជូនមកឲ្យភាគីកម្ពុជាវិញនាថ្ងៃនេះ មានស្រីចំនួន ៥២នាក់ និងក្មេងប្រុស-ស្រីចំនួន ២៩នាក់ផងដែរ។

ក្រោយក្រុមគ្រូពេទ្យធ្វើតេស្តរហ័សស្វែងរកមេរោគកូវីដ-១៩ លទ្ធផលបញ្ជាក់ថាអវិជ្ជមានកូវីដ-១៩ទាំងអស់ ហើយប្រជាពលរដ្ឋចំនួន ១១៣នាក់ មានស្រី ៣៦នាក់ និងក្មេងចំនួន ១៥នាក់ ដែលមានកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយនោះ ក៏ត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការការពារពីការឆ្លងជំងឺកូវី-១៩ ហើយក៏អនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញរៀងៗខ្លួន។

ក្នុងចំណោម ពលរដ្ឋទាំង១៦០នាក់ មានពលរដ្ឋចំនួន ៤៧នាក់ (ស្រី១៦នាក់ និងក្មេងចំនួន ១៤នាក់) មិនទាន់មានកាតចាក់វ៉ាក់សាំង ត្រូវបានមន្ត្រីជំនាញចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅឯមណ្ឌលគីឡូ៩ ស្ថិតក្នុងឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២