ឆ្លងចរន្តអគ្គិសនីចេញពីកង់អាគុយ បណ្ដាលឱ្យឆា.បឆេះផ្ទះជាន់ទី១នៅខណ្ឌ៧មករា ទាំងកណ្តាលអធ្រាត្រ

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីចេញពីកង់អាគុយបង្កជាអគ្គិភ័យឆាបឆេះផ្ទះជាន់ទី១មួយកន្លែង ផ្ផ្អើលសមត្ថកិច្ចទាំងកណ្ដាលអាធ្រាត្រចេញរថយន្តមកអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ នៅចំណុច ផ្ទះលេខ៣៣G ផ្លូវលេខ១១១ ភូមិ២ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះផ្ទះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីកង់អាគុយធ្វើឲ្យខូចខាតផ្ទះទំហំ ៤ម៉ែត្រគុណនឹង ១៦ម៉ែត្រ ជាន់ទី១ និងឆេះម៉ូតូប្រើអាគុយអស់ចំនួន៣គ្រឿង កង់អាគុយ១ អាគុយចំនួន២គ្រឿង គ្រឿងបន្លាស់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ពន្លត់បានទាំងស្រុង នៅម៉ោង១ រំលង អាធ្រាត្រ នៅថ្ងៃ ខែ ឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ ម៉ែត្រគូប និងរថយន្តក្រសួងមហាផ្ទៃចំនួន ២ គ្រឿង តែមិនបានប្រើប្រាស់ទឹកនោះទេ៕
ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២