សមត្ថកិច្ចនគរបាលខណ្ឌប្ញស្សីកែវបានឃា..ត់ខ្លួនជនសង្ស័យ៤នាក់ ក្រោយធ្វើសកម្មភាពឆ.ក់ទូរសព្ទដៃគេ

ភ្នំពេញ ៖ កំលាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានសហការជាមួយកំលាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កាលពីនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២បានធ្វើការស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាព ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដែលធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ កាលពីវេលាម៉ោង១៥៖៣០នាទី នៅចំណុចផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់នេះ រួមមាន ៖
១-ឈ្មោះ ផល សែមប៉ាទ្រីត អាយុ១៧ឆ្នាំ មុខរបរគ្មាន
២-ឈ្មោះ សេង វិច្ឆ័យ អាយុ១៧ឆ្នាំ មុខរបរគ្មាន
៣-ឈ្មោះ សុទ្ធ ជីវន្ត័ អាយុ១៧ឆ្នាំមុខរបរគ្មាន
៤-ឈ្មោះ ជូរ ដេវីន អាយុ១៦ឆ្នាំ មុខរបរគ្មាន
លោកអធិការបានឲ្យដឹងទៀតថា សម្ភារៈដកហូតបានរួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពីពណ៌ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 1IH 9523
ទូរសព្ទចំនួន៣គ្រឿងម៉ាក Iphone12pro ពណ៌ទឹកមាស Iphone 7pluse ទឹកមាស Iphone6 pluse ពណ៌ទឹកមាស ។

បច្ចុប្បន្ន អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង ឲ្យអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕
ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២