លោកស្រី អ៊ុង សានស៊ូជី ប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀត ពីបទល្មើសនៃការជួលឧទ្ធម្ភាគចក្រ

អន្តរជាតិ ៖ លោកស្រី អ៊ុង សានស៊ូជី ប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀត ជាមួយបទល្មើសនៃការជួលឧទ្ធម្ភាគចក្រ តុលាការមីយ៉ាន់ម៉ា បានធ្វើការចោទប្រកាន់ ក្រោមបទអំពើពុករលួយ លើបណ្តាថ្នាក់ដឹកនាំ ក្រោយការដឹកនាំរបស់លោកស្រី អ៊ុង សានស៊ូជី អតីតមេដឹកនាំស៊ីវិល ដែលជាប់ពាក់ព័ន្ធ ទៅនឹងការជួល ទិញ ឧទ្ធម្ភាគចក្រ កាលពីឆ្នាំមុន ដោយមាន លោក វីន ម៉ាយីន អតីតប្រធានាធិបតី ក៏ត្រូវបានចោទប្រកាន់ផងដែរ។

បទចោទទាំងនេះ ត្រូវបានធ្វើឡើងក្រោមបទស៊ើបអង្កេត កាលពីខែធ្នូកន្លងមក ដែលត្រូវបានកាសែត Global News Life Of Myanma ចុះផ្សាយថា ស៊ូជី និង លោក វីន ម៉ាយីន អាចនឹងត្រូវដំណើរការក្តី ក្រោមបទចោទ មិនអនុវត្តតាមបទបញ្ជាជាផ្លូវរបស់រដ្ឋ ដោយធ្វើឱ្យរដ្ឋបាត់បង់ថវិកា ជាមួយនឹងការជួល និងទិញ ឧទ្ធម្ភាគចក្រ វីនមាឌ អេ អតីតរដ្ឋមន្រ្តីប្រចាំរដ្ឋាភិបាល។

Global News Life Of Myanma បានបញ្ជាក់ទៀតថា វីន មាឌអេ នៅពេលនេះកំពុងតែលាក់ខ្លួន ដូចគ្នាទៅនឹងអតីតតំណាងរាស្រ្តផ្សេងទៀត ក្រោមបទជួលឧទ្ធម្ភាគចក្រ កាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដោយបានប្រើប្រាស់ ឧទ្ធម្ភាគចក្រ អស់រយៈពេល៨៥ម៉ោង ក្នុងរយៈពេលម៉ោង ជួលសរុប ៧២០ម៉ោង។លោកស្រី ស៊ូជី ដែលជាម្ចាស់ពានរង្វាន់ណូប៊ែល សន្តិភាព វ័យ៧៦ឆ្នាំ ត្រូវបានឃាត់ខ្លួនក្រោយពីកងទ័ពធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រៅពីនោះលោកស្រី ក៏ត្រូវមានបទល្មើស ចោទប្រកាន់ជាច្រើនទៀត មានទាំងបទឧក្រិដ្ឋកម្ម និងអំពើពុករលួយ រួមទាំងបទចោទ និងការល្មើសច្បាស់ សម្ងាត់របស់រដ្ឋ។ ប្រសិនបើសម្រេចថា មានបទល្មើសគ្រប់បទចោទប្រកាន់ លោកស្រី អាចត្រូវមានទោសជាប់គុក ច្រើនជាង ១០០ឆ្នាំ។

មកដល់ពេលនេះ លោកស្រី ស៊ូជី ត្រូវបានតុលាការ សម្រេចឱ្យមានបទល្មើស ការនាំចូល និងជាម្ចាស់គ្រប់គ្រង វិទ្យុទាក់ទងខុសច្បាប់ និងល្មើសច្បាប់ ការគ្រប់គ្រង នៃការឆ្លងរីករាលដាល កូវីដ១៩ ដែលត្រូវសម្រេចអោយជាគុកចំនួន៤ឆ្នាំ។ ក្រៅពីនេះ កាលពីខែធ្នូ លោកស្រីត្រូវបានសម្រេចឱ្យជាប់គុកចំនួន ២ឆ្នាំទៀត ក្រោមបទញុះញង់ប្រឆាំងនឹងកងទ័ព និងបទចោទនៃការគ្រប់គ្រងកូវីដ១៩ មួយបទល្មើសទៀត។ ប៉ុន្តែកន្លងមក លោកស្រី ស៊ូជី បានបដិសេធ គ្រប់ការចោទប្រកាន់ទាំងអស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២