អាមេរិក ព្រមានពីការធ្វើដំណើរទៅកាន់គោលដៅចំនួន២២ ដោយសារកូវីដ-១៩

(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក(CDC)បានណែនាំប្រឆាំង នឹងការធ្វើដំណើរទៅកាន់ប្រទេស និងដែនដីចំនួន២២ ដោយសារការកើនឡើងនៃករណីកូវីដ-១៩ រួមទាំង ប្រទេសអ៊ីស្រាអែល អូស្ត្រាលី អេហ្ស៊ីប អាល់បានី អាហ្សង់ទីន និង អ៊ុយរ៉ាហ្គាយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។

CDC បានបង្កើនការណែនាំ អំពីការធ្វើដំណើររបស់ខ្លួនទៅកម្រិតទីបួនគឺ ខ្ពស់បំផុត ដោយប្រាប់ជនជាតិអាមេរិកថា ពួកគេគួរតែចៀសវាងការធ្វើដំណើរទៅកាន់គោលដៅទាំងនោះ ដែលរួមមានប៉ាណាម៉ា កាតា បាហាម៉ា បារ៉ែន ប៊ឺមូដា កោះ British Virgin កោះ Turks និង Caicos កោះ Suriname Saint Lucia និង Bolivia ។

សរុបមក ឥឡូវនេះ CDC បានចុះបញ្ជីប្រទេស និងដែនដីជាង១០០ នៅកម្រិត៤។ CDC ក៏បានបង្កើន ប្រទេសចំនួន២០ ផ្សេងទៀតទៅកាន់កម្រិត៣ រួមទាំងអ៊ូហ្គង់ដា គុយវ៉ែត ហ្សាម៉ាអ៊ីក កូស្តារីកា និងគុយបាផងដែរ។ CDC បានធ្វើការណែនាំថា ជនជាតិអាមេរិក ដែលមិនបានចាក់វ៉ាក់សាំងចៀសវាងការធ្វើដំណើរ ដែលមិនសំខាន់ទៅកាន់គោលដៅទាំងនោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២