ចាប់បានហើយ ក្រុមក្មេងទំនើងបង្ហោះម៉ូតូកក្រើកក្រុងតាខ្មៅនោះ

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានថតពីសកម្មភាពក្មេងទំនើងមួយក្រុមជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២១ ដល់ចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើការបង្ហោះម៉ូតូពាសពេញផ្លូវ បន្ទាប់មកបានរាយការណ៍មកលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយផ្ទាល់។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏បានចាត់ឲ្យក្រុមការងារប្រតិកម្មរហ័សធ្វើការស្រាវជ្រាវអត្តសញ្ញាណក្រុមក្មេងទំនើងខាងលើ។ បន្ទាប់មកក្រុមការងារបានចាត់ឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្រាវជ្រាវ តាមរយៈឆែកស្លាកលេខបានឲ្យដឹងថា ម៉ូតូទាំងនោះមានអាសយដ្ឋាន នៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រុកកៀនស្វាយ។

ជាលទ្ធផល៖
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឲ្យកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាន ធ្វើការស្រាវជ្រាវតាមរយៈអាសយដ្ឋាន អ្នកប្រើប្រាស់ទោចក្រយានយន្តខាងលើ ឈានដល់បង្រ្កាបចាប់ខ្លួនក្រុមក្មេងទំនើងចំនួន០៣នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ រួមមាន៖
១-ឈ្មោះ ជា ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ: ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ សិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ(ឃាត់ខ្លួន)។
២-ឈ្មោះ នឿន ផាយុក ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:នៅផ្ទះ(ឃាត់ខ្លួន)។
៣-ឈ្មោះ ហ៊ុល លីហៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ(ឃាត់ខ្លួន)។
៤-ឈ្មោះ ជួន សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សអនុវិទ្យាល័យខ្ពបវែង(គេចខ្លួន)។
៥-ឈ្មោះ គឹម សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ(គេចខ្លួន)។
ចំណែកជនសង្ស័យ៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។

*វត្ថុតាង ដែលចាប់យកបាន៖
1-ម៉ូតូ១គ្រឿងម៉ាក HONDA Dream125ពណ៌ខ្មៅសេរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល 1AK.9289(របស់ជនសង្ស័យ)
2-ម៉ូតូ១គ្រឿងម៉ាកHONDA Dream125 ពណ៌ខ្មៅសេរីឆ្នាំ២០១៥ពាក់ផ្លាកលេខកណ្តាល1F1020(របស់ជនសង្ស័យ)។
3-ម៉ូតូ១គ្រឿងម៉ាកHONDA Dream125ពណ៌ខ្មៅសេរីឆ្នាំ២០១៥(របស់ជនសង្ស័យ)។
4-ទូរស័ព្ទដៃចំនួន៣គ្រឿង(1-ម៉ាកIphone xs maxពណ៌ទឹកមាស, 2-ម៉ាកIphone 7plusពណ៌ខ្មៅ,3-ម៉ាកIphone 7plusពណ៌ខ្មៅ)។

បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ កំពុងសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២