សហព័ន្ធស្រូវអង្ករកម្ពុជាបានប្តេជ្ញានាំអង្ករចេញឱ្យបានចន្លោះពី៧៥ម៉ឺនតោន ទៅ៨០ម៉ឺនតោន នៅឆ្នាំ២០២២នេះ

នៅខណៈពេល ដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលត្រូវបានញាំញីដោយជំងឺកូវីដ-១៩នោះ បានធ្វើឱ្យការនាំចេញអង្ករពីប្រទេសកម្ពុជាមានការធ្លាក់ចុះ និងមិនបានដល់គោលដៅផែនការ ដែលបានកំណត់។ ប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះ បន្ទាប់ពីជំងឺកូវីដ-១៩បានថមថយ ហើយកម្ពុជាបានបើកប្រទេសឡើងវិញ ក្រោយពីបិទខ្ទប់អស់រយៈពេលជិត២ឆ្នាំមកនោះ សហព័ន្ធស្រូវអង្ករកម្ពុជាបានកំណត់គោលដៅ និងផែនការរួចហើយថានឹងធ្វើការនាំអង្ករចេញឱ្យបានចន្លោះពី៧៥ម៉ឺនតោន ទៅ៨០ម៉ឺនតោន ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩ អាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជាកាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សានៃសហព័ន្ធមួយនេះ បានឯកភាពគ្នាមួយលើសេចក្តីព្រៀងផែនការសកម្មភាព ដោយបានកំណត់គោលដៅឆ្នាំ២០២២ ជាឆ្នាំស្តារស្ថានភាពឱ្យមានកំណើនឡើងវិញ ដោយត្រូវជំរុញយ៉ាងណា ឱ្យមានកំណើនលើការនាំចេញបន្ទាប់ពីមានការធ្លាក់ចុះជិត១១% នៅឆ្នាំ២០២១ ក្នុងស្ថានភាពនៃវិបត្តិលើការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយកំណត់យកគោលដៅបរិមាណនាំចេញថ្មីចន្លោះពី ៧៥ ទៅ៨០ម៉ឺនតោន នៅក្នុងឆ្នាំ២០២២នេះ ៕

ដោយ៖ប្រូ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២