បងថ្លៃ និង ប្អូនថ្លៃ ផឹកស៊ីស្រវឹង និយាយឌឺដងដាក់គ្នា ម្នាក់កាន់កាំបិតចិតបន្លែ និងម្នាក់ទៀត ទាញពូថៅ ដេញកាប់ចាក់គ្នា ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ ៖ ប្អូនថ្លៃ និងបងថ្លៃ អង្គុយផឹកស៊ីជាមួយគ្នា លុះដល់ស្រវឹងស្រ៊ើងៗរៀងៗខ្លួន ក៏ចាប់ផ្តើមនិយាយឌឺដងដាក់គ្នា ដោយបុរសជាប្អូនថ្លៃ បានយកកាំបិតចិតបន្លែ ទៅជន្លរ ដាក់បងថ្លៃធ្វើឱ្យបងថ្លៃខឹង ស្ទុះទៅយក ពូថៅ ពីក្នុងផ្ទះ មកកាប់ប្អូនថ្លៃ បណ្តាលឱ្យរងរបួសធ្ងន់ ប៉ុន្តែបុរសជាបងថ្លៃ ត្រូវប្អូនថ្លៃ ចាក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ៌ម កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

អធិការនគរបាលស្រុកបសេដ្ឋ លោក ចន សុភិត បានឲ្យដឹងថា ៖ អំពើហិង្សានេះ បង្កឡើងដោយឈ្មោះ ង៉ែត សុខសាន្ត ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកកាំបិតចិតបន្លែ មកចាក់ទៅលើឈ្មោះ វ៉ែន វ៉ាន់ អាយុ៤០ឆ្នាំ ដែលត្រូវជាបងថ្លៃ រស់នៅក្នុងភូមិឃុំ ខាងលើ ជាមួយគ្នាចំនួនពីកាំបិត ត្រូវដើមដៃខាងឆ្វេង និងក្រោមដោះខាងស្តាំបណ្តាលឱ្យស្លាប់។

លោកបានបន្តទៀតថា ៖ មុនពេលកើតហេតុ ឈ្មោះ វ៉ែន វ៉ាន់ បានអង្គុយផឹកស៊ី នៅផ្ទះរបស់ខ្លួន មានគ្នាចំនួនពីរនាក់ទៀត។ នៅពេលកំពុងអង្គុយផឹកនោះ ឈ្មោះ ង៉ែត សុខសាន្ត មកនិយាយឌឺដង និងយកកាំបិតចុងស្រួច មកជន្លរលើឈ្មោះ វ៉ែន វ៉ាន់។ ពេលនោះ ឈ្មោះ វ៉ែន វ៉ាន់ បានរត់ទៅយកពូថៅ ពីក្នុងផ្ទះ មកកាប់លើឈ្មោះ ង៉ែត សុខសាន្ត ហើយឈ្មោះ ង៉ែត សុខសាន្ត បានចាក់ទៅលើឈ្មោះ វ៉ែន វ៉ាន់ បណ្តាលឱ្យស្លាប់ តែម្ដង។

ចំណែកឈ្មោះ ង៉ែត សុខសាន្ត រងរបួសធ្ងន់ ក្រោយពេលកើតហេតុ ត្រូវបានក្រុមគ្រួសារ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ នៅភ្នំពេញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២