រថយន្តស្ទូចបុ..កម៉ូតូពីក្រោយ បណ្តាលឱ្យក្មេងស្រីសិស្សសាលា២នាក់ រងរបួ..សធ្ង..ន់

ភ្នំពេញ ៖ ក្មេងស្រីសិស្សសាលា ២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្រ្គោះ ខណ:ពេលបើកម៉ូតូឌុបគ្នាទៅសាលារៀនត្រូវរថយន្តស្ទូចបុកពីក្រោយ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ មុខផ្សារហេងលី ស្ថិតនៅក្នុងភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្រីសិស្សសាលាពីរនាក់ បើកម៉ូតូមួយគ្រឿងម៉ាក TODAY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1UE-7055 ឌុបគ្នាចេញពីផ្ទះឆ្ពោះទៅកាន់សាលារៀន ក្នុងទិសដៅពីជើងទៅត្បូង ខណមកដល់ចំណុចកើតហេតុ ក៏មានរថយន្តស្ទូចមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3F-6669 បើកបរស្របទិសដៅគ្នា ហើយក៏បើកជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយរួចកិនក្មេងស្រីរងគ្រោះទាំងពីរនាក់បណ្តាលឲ្យរងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាននគរបាលប៉ុស្តិ៍ទឹកថ្លា សហការជាមួយនគរបាលចរាចរណ៍ខណ្ឌ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីវាស់វែង និងបានយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕ ដោយ ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២