(អន្តរជាតិ)៖ អាជ្ញាធរកាណាដា បានរកឃើញសាកសពមនុស្សចំនួន ៤នាក់ រួមទាំងទារកម្នាក់ ដែលទំនងជាកកស្លាប់ ក្នុងព្យុះព្រិល នៅចម្ងាយប៉ុន្មានម៉ែត្រពីព្រំដែនសហរដ្ឋអាមេរិក តាមបណ្ដោយផ្លូវដែល ជនចំណាកស្រុកប្រើប្រាស់។នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានCNA នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២នេះ។


សីតុណ្ហភាពមានកម្រិតដក 35 អង្សាសេកាលពីថ្ងៃពុធ នៅពេលដែលសាកសពត្រូវបានរកឃើញ ចំពេលមានព្រិលទឹកកកដ៏ធំ។សាកសពមនុស្សពេញវ័យពីរនាក់ និងទារកម្នាក់ត្រូវបានរកឃើញនៅចម្ងាយប្រហែល ១២ ម៉ែត្រពីព្រំដែនសហរដ្ឋអាមេរិក ប្រហែល ១០គីឡូម៉ែត្រពីទីក្រុង Emerson ក្នុងខេត្ត Manitoba កណ្តាល។


ប៉ូលីសបាននិយាយថា សាកសពមនុស្សទី ៤ ដែលទំនងជាក្មេង ជំទង់ ត្រូវបានរកឃើញតាមក្រោយទៀត ៕
ដោយ៖សោម៉ា

