រថយន្តពីរគ្រឿងបុ..កគ្នា ហើយខ្ទាតទៅបុ.កបង្គោលស្លាកសញ្ញាចរាចរណ៍ កល់ជាប់ទៅមុខលែងរួច

ភ្នំពេញ៖ ជនជាតិចិនពីរនាក់ប្តី ប្រពន្ធ បានបើករថយន្ត បំពានភ្លើងស្តុប ត្រូវបានរថយន្តមួយគ្រឿងទៀត បុកពីចំហៀងយ៉ាងពេញទំហឹងបណ្ដាលឲ្យរេចង្កូតទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ ហើយក៏បានកល់ជាប់នៅក្រោមរថយន្តទៅមុខលែងរួច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ R6 កែងនឹងផ្លូវR5 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនពីរនាក់ប្ដីប្រពន្ធ បានបើករថយន្តtoyota prius មួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2AN-0923 ធ្វើដំណើរតាមបណ្តោយផ្លូវ R6 ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន និងបំពានភ្លើងស្តុប ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត toyota prius មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-4639 បើកបរដោយបុរសជនជាតិខ្មែរ ធ្វើដំណើរតាមបណ្តោយផ្លូវ R8 ក្នុងទិសដៅពីលិចទៅកើតឆ្លងមកផ្លូវR5 ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពីចំហៀងយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តtoyota prius រេចង្កូតទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើម នៅកណ្ដាលសួនចែកទ្រូងផ្លូវកល់ជាប់ក្រោមរថយន្តទៅមុខលែងរួច។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ដោយឲ្យភាគីទាំងពីរសម្របសម្រួលគ្នា បន្ទាប់មកខាងភាគីជនជាតិចិនបានចេញសំណងថ្លៃខូចខាតទៅឲ្យខាងភាគីរងគ្រោះ ។ ចំណែកបង្គោលស្លាកសញ្ញាចរាចរភាគីជនជាតិចិនបានសម្របសម្រួលគ្នា ជាមួយខាងក្រុមហ៊ុនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២