បុរសម្នាក់បើករថយន្តគេចពីម៉ូតូ រេចង្កូតឡើងសួនផ្កាមុខបុរីពិភពថ្មី ទៅមុខលែងរួច

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត LEXUS NX200t គេចពីម៉ូតូ ហើយក៏បានរេចង្កូតឡើងលើសួនផ្កាមុខបុរី ពិភពថ្មី សំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវលេខ២១ ត្រង់ចំណុចខាងមុខបុរីពិភពថ្មី ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-9988 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមិនចាំម៉ាកបានបើកកាត់ពីមុខ ធ្វើឲ្យអ្នកបើករថយន្តរេចង្កូតទៅបុកខឿនឡើងលើសួនផ្កា ទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយក៏បានពិនិត្យឃើញថា រថយន្តបង្កមិនបានប៉ះពាល់សម្បត្តិរដ្ឋ ទើបឲ្យម្ចាស់រថយន្តបង្កដោះស្រាយជាមួយតំណាងក្រុមហ៊ុន បុរីពិភពថ្មី ដើម្បីបញ្ចប់រឿងយករថយន្តទៅជួសជុលដោយខ្លួនឯង ៕
ដោយ ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២