បុរសម្នាក់បើកម៉ូតូលឿនធ្លាក់រណ្ដៅដីការដ្ឋានកំពុងសាងសង់ផ្លូវជាតិលេខ២ បណ្តាលឱ្យស្លា.ប់នៅកន្លែងកើតហេតុ

ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណបើកម៉ូតូក្នុងល្បឿនយ៉ាងលឿន ហើយក៏បានជ្រុលចង្កូតទៅធ្លាក់ចូលក្នុងរណ្ដៅដីការដ្ឋានកំពុងសាងសង់ផ្លូវជាតិលេខ២។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១ និង៤៥នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបាឲ្យដឹងថា ជនរងគ្រោះមានឈ្មោះរស់ វិចិត្រអាយុ២៩ឆ្នាំ មុខរបរកសិករមានទីលំនៅ នៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទីខេត្តតាកែវ បានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FW 02.56 ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះគឺជនរងគ្រោះបើកម៉ូតូធ្លាក់រណ្ដៅដួលខ្លួនឯង ធ្វើដំណើរក្នុងទិសដៅពីកើតទៅទិសខាងលិច ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបែកជាបួនបានបើកធ្លាក់រណ្ដៅដីការដ្ឋានកំពុងសាងសង់ផ្លូវបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ ហើយក៏បានធ្វើកំណត់ហេតុរួច ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២