បើករថយន្តលឿនពេក ជ្រុលចង្កូតធ្លាក់ពីលើស្ពាន បណ្តាលឱ្យបុរសជនជាតិចិនម្នាក់ស្លា.ប់យ៉ាងអាណោចអាធ័ម

ខេត្តព្រះសីហនុ ៖ បុរសជនជាតិបរទេសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបើករថយន្ត មួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូត ធ្លាក់អូរ លើផ្លូវ (វិថីមិត្តភាព) ត្រង់ចំណុច ស្ពានចំរោះទឹកស្អាត ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឱ្យដឹងថា អ្នកបើកបរ ឈ្មោះ YU JINYUE ជនជាតិចិន អាយុ៣០ឆ្នាំ បើកបរថយន្ត ០១គ្រឿង ម៉ាក LEXUS 300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8824។

ករណីគ្រោះថ្នាក់នេះ ដោយសារអ្នកបើកបរ មិនមានការប្រុងប្រយ័ត្ន និងមិនស្គាល់ពីស្ថានភាពផ្លូវច្បាស់ ដោយជនរងគ្រោះបានធ្វើដំណើរ លើផ្លូវមិត្តភាព លុះមកដល់ចំណុចខាងលើ និងស្ថិតក្នុងល្បឿនលឿន រថយន្តក៏បានរេចង្កូតធ្លាក់ចូលអូរ ខាងក្រោមស្ពាន បណ្ដាលឱ្យអ្នកបើកបរ ដែលជាជនជាតិចិន ស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ រថយន្ត ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រីឯសាកសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រងចាំក្រុមគ្រួសារមកទទួលយកទៅចាត់ចែងបន្តតាមប្រពៃណី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២