ក្នុងឆ្នាំ២០២១ រដ្ឋបាលជលផលសម្រេចបានផលវារីវប្បកម្មបាន ៣៤៨.៣៥០តោន ផលិតកូនត្រីពូជបាន ៣២៤លានក្បាល ចិញ្ចឹមក្រពើបាន ២៩២.១០០ក្បាល

ភ្នំពេញ ៖បើយោងតាមរបាយការណ៍ ដែលបានបង្ហាញនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ៖ ក្នុងឆ្នាំ២០២១ កម្ពុជាសម្រេចបានផលនេសាទចំនួន ៨៥៦.៤០០តោន ក្នុងនេះ ផលនេសាទទឹកសាប សម្រេចបានចំនួន ៣៨៣.០៥០តោន សមុទ្រចំនួន ១២៥.០០០តោន និងផលវារីវប្បកម្មសម្រេចបានចំនួន ៣៤៨.៣៥០តោន ដែលគិតសរុបជាប្រាក់ស្មើនឹង ១៧១២.៨០០.០០០ដុល្លារ។

ក្នុងរបាយការណ៍ដដែលបានបន្តទៀតថា ៖ ក្នុងឆ្នាំ២០២១ រដ្ឋបាលជលផលសម្រេចបានផលវារីវប្បកម្មបានចំនួន ៣៤៨.៣៥០តោន ផលិតកូនត្រីពូជបានចំនួន ៣២៤លានក្បាល ចិញ្ចឹមក្រពើបាន ២៩២.១០០ក្បាល បង្កើតបណ្តុំវារីវប្បករចំនួន ៣២៦កន្លែង មានសមាជិកចំនួន ១១.០០០នាក់។ ធ្វើអធិការកិច្ចទីតាំងកែច្នៃបានចំនួន ១៣៤កន្លែង ក្នុងខេត្តចំនួន១៧ ផ្តល់វិញ្ញាបនបត្របញ្ជាក់ការអនុវត្តអនាម័យល្អចំនួន ៥ច្បាប់ និងវិញ្ញាបនបត្រសុខភាពចំនួន ៦៧ច្បាប់។

កន្លែងអភិរក្សសរុបចំនួន ៦៨២កន្លែង បោះបង្គោលបេតុងព្រំប្រទល់កន្លែងអភិរក្សចំនួន ១៨៥ដើម បង្គោលឈើចំនួន ២.៧៥០ដើម ទម្លាក់ប្រអប់បេតុងចំនួន ២៥០ នៅតំបន់ឆ្នេរ បានការពារតំបន់ផ្កាថ្ម និងស្មៅសមុទ្រទំហំ ៧.០០០ ហ.ត ដាំព្រៃលិចទឹកចំនួន ១៥០ ហ.ត និងសាងសង់ស្នាក់ការល្បាតចំនួន ៤ខ្នង។ សហគមន៍នេសាទសរុបចំនួន ៥១៦ (ទឹកសាប ៤៧៥ សមុទ្រ ៤១) មានសមាជិកសរុបចំនួន ១៤៧.៥១៨គ្រួសារ ស្មើនឹង ៣៣២.១៦៨នាក់ ចុះបញ្ជីសហគមន៍នេសាទចំនួន ៤៣៥ និងបានផ្តល់ថវិកាគាំទ្រដល់សហគមន៍ចំនួន ១៥០ (៤លានរៀល/សហគមន៍) ដាក់ស្លាកសញ្ញាកន្លែងអភិរក្សសហគមន៍ចំនួន ១១០ស្លាក ទម្លាក់ប្រអប់បេតុងចំនួន១៥០ និងបោះបង្គោលការពារស្មៅសមុទ្រក្នុងកន្លែងសហគមន៍ចំនួន ២០០ដើម។

ចំណែកសិក្សាស្រាវជ្រាវ ជីវសាស្រ្តវារីសត្វ តាមដានប្រភេទកូនត្រី ការធ្វើចរាចរណ៍ត្រី និងការពងកូនរបស់ត្រីនៅតាមដងទន្លេ សិក្សា DNA ត្រី សិក្សាស្រាវជ្រាវការបង្កាត់ភ្ញាស់ត្រីគ្រំ ត្រីខ្យា ត្រីខ្ជឹង ត្រីកន្ធរមាស និងតាមដានផលនេសាទដាយត្រី និងការនាំចេញផលនេសាទបានចំនួន ៣.៤៦៩តោន ប្រមូលចំណូល អនុវត្តបានចំនួន ៦២១.៩១២.៩៧៦ រៀល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២